សម្តេចប្រធានរដ្ឋសភា យកឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា ជួបសំណេះសំណាល និងចែក​អំណោយ​ជូនពលរដ្ឋភៀសសឹកនៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប

2026/03/08 10:47:44 pm        281

ឆ្លៀតក្នុងឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចុះ​ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ដែល​កំពុង​ស្នាក់​នៅ​ជំរុំ​បណ្តោះអាសន្ន នៅវត្តបូណ៌ខ្នាតេជោ ស្ថិតនៅឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និង វត្ត​សសរ​ស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចប្រធានរដ្ឋសភា បាននាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​យ៉ាង​កក់ក្តៅ និងទឹកចិត្តអាណិតស្រឡាញ់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំពោះបងប្អូន ក្មួយៗ ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងជំរំជនភៀសសឹក។

សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងសេចក្តីស្រលាញ់ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋជាខ្លាំង។ សម្តេចយល់ច្បាស់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ជាពិសេស ស្ត្រី ក្មេងស្រី និងជនចាស់ជរា ដែលត្រូវឃ្លាតចាកឆ្ងាយពីផ្ទះសម្បែង ដែលធ្លាប់រស់នៅប្រកបដោយភាពសុខសាន្ត ហើយត្រូវមករស់នៅក្នុងជំរំប្រមូលផ្តុំបែបនេះ។ ទោះបីមានការថែទាំ ការធានាសុវត្ថិភាព និងការផ្តល់សេវាសំខាន់ៗក៏ដោយ ក៏មិនស្រួលដូចការរស់នៅក្នុងផ្ទះរបស់ខ្លួនឡើយ។ ដូចពាក្យចាស់ពោលថា«គ្មានកន្លែងណា ប្រសើរជាងផ្ទះយើងឡើយ»។

រាជរដ្ឋាភិបាល កំពុងខិតខំគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ប៉ុន្តែពេលនេះ មិនទាន់អាចវិលត្រឡប់ទៅបានទេ ដោយសារហេតុផល អសន្តិសុខ និងសុវត្ថិភាព។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែគិតគូរពីសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព។

ក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមបន្តអត់ធ្មត់ និងស៊ូទ្រាំមួយរយៈពេលទៀត រង់ចាំរហូតដល់ស្ថានភាពមានប្រក្រតីភាពឡើងវិញ ពេលនោះបងប្អូនអាចត្រឡប់ទៅភូមិស្ថានរបស់ខ្លួនវិញបាន។  សូមថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អជាប់ជាប្រចាំ ។ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល បិតាសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ព្រោះលោកមិនដែលទុកចោលប្រជាពលរដ្ឋម្តងណានោះឡើយ៕

 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm