រដ្ឋមន្រ្តីការងារ ចាត់ទុកកម្មការិនីគឺជា “វីរនារី” និងលើក​ទឹកចិត្ត​ឱ្យ​រួមគ្នា​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​សិទ្ធិ​កម្មការិនី​បន្ថែមទៀត

2026/03/08 11:40:33 pm        402

ស្របពេលដែលកម្ពុជាអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្មការិនីគួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ជា ​“វីរនារី” ពីព្រោះពួកគាត់ពិតជាបានលះបង់ជាច្រើន រាប់ទាំងការជួយការងារផ្ទះ មើល​ថែ​រក្សាកូន ឪពុកម្តាយ រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដើម្បីលើកកម្ពស់ជីវភាព ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ និងសេដ្ឋកិច្ចជាតិ។ ហេតុនេះ ការលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និង​សុវត្ថិភាពការងារ សម្រាប់កម្មករនិយោជិត ជាពិសេសស្រ្តីគឺជាការងារចាំបាច់ និងអាទិភាពមួយ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” នៅព្រឹកថ្ងៃទី៨ ខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការអបអរសាទរទិវានារី ៨ មីនា មិនមែនគ្រាន់តែដើម្បីជានិមិត្តរូបនោះទេ តែជាការអបអរសារទរនឹងសមិទ្ធផលឆ្នាំចាស់ និងការតម្រង់ទិសសម្រាប់បេសកកម្មឆ្នាំថ្មី២០២៦ របស់ CCNU ជាពិសេសគឺជាការជួបជុំ ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនភាពស្និទ្ធស្នាល សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងផ្សារភ្ជាប់គុណតម្លៃរបស់ស្ត្រីកម្ពុជាក្នុងសហជីព ការថែរក្សាសុខសន្តិភាព និងការកសាងមាតុភូមិឱ្យរីកចម្រើនដូចបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសហជីព អង្គការវិជ្ជាជីវៈផ្សេងទៀត និងកម្មករនិយោជិតទាំងអស់ ឱ្យបង្កើនកិច្ចសហការគ្នាក្នុងការរាយការណ៍ពីការរំលោភបំពានសិទ្ធិសេរីភាព លក្ខខណ្ឌការងារ ផលប្រយោជន៍ ឬភាពមិនប្រក្រតីនានា ទៅដល់ក្រុមអធិការកិច្ច ឬមន្រ្តីផ្សះផ្សារដោះស្រាយវិវាទការងារ របស់ក្រសួងការងារដើម្បីអន្តរាគមន៍ជាបន្ទាន់ ព្រោះថាមានតែបងប្អូននៅមូលដ្ឋានទេដែលជាភ្នែក ច្រមុះ ត្រចៀករបស់ក្រសួង។

បន្ថែមពីនេះ ក៏ត្រូវបង្កើនការជ្រើសរើសយកយន្តការដោះស្រាយបញ្ហានៅកន្លែងការងារ រវាងនិយោជក និងកម្មករនិយោជិត តាមរយៈការចាប់ដៃគូជាមួយរាជរដ្ឋាភិបាល ក្រសួងការងារ ក៏ដូចជាយន្តការកិច្ចសន្ទនាសង្គម និងត្រីភាគីរបស់ ILO ដែលវាប្រសើរជាងការជ្រើសរើសយកការ “បិទផ្លូវ” ដែលមិនអាចដោះស្រាយបញ្ហាបាន តែបង្កការប៉ះពាល់ដល់សិទ្ធិអ្នកដទៃថែមទៀតផង៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm