ស.ស.យ.ក កំពុងចូលរួមអភិវឌ្ឍន៍ផ្នែកឌីជីថល ដល់​សិស្ស​និស្សិត​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា

2022/03/25 06:07:48 pm        570

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធិភាពផ្នែកឌីជីថល ដល់សិស្សនិស្សិត ​នៅតាមគ្រឹះស្ថានឧត្តមសិក្សា​ ឆ្លើយតបតម្រូវការទីផ្សារការងារ រួមទាំងកា​របណ្ដុះយុវជនឲ្យចូលរួមក្នុងសកម្មភាពនយោបាយ ​និងអភិវឌ្ឍន៍​ប្រទេសជាតិ ។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ​នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា ប្រធាន ក.យ.គ និងជាអនុប្រធាន ស.ស.យ.ក មានប្រសាសន៍ថា​ ក.យ.គ ​បានរិះរកគ្រប់មធ្យោបាយ​ បំពេញបេសកកម្មរបស់ខ្លួន ឱ្យសម្រេច​បាន​ជោគជ័យ ​ដូចជាប្រជុំ ​និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនា​សម្ព័ន្ធ​មួយ​ច្បាស់លាស់ ​ការបង្កើតឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំ​គ្រប់គ្រង ការប្រមូលផ្តុំនូវធនធានមនុស្សដែលមានគុណវុឌ្ឍសមត្ថភាព និងបទពិសោធល្អៗ ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម បន្តថា ក.យ.គ បានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ​ជាក់លាក់​ អាចអនុវត្តបាន​ស្របទៅតាមធនធានដែលមាន ​សម្រាប់ជាត្រីវិស័យតម្រង់ទិសការងារ ហើយ​នឹងបន្តពិភាក្សា ​និងអនុវត្តលើកកម្ពស់​ប្រសិទ្ធិភាពការងារ របស់ក្រុមប្រឹក្សាយុវជន​គ្រឹះស្ថាន​ឧត្តមសិក្សា, ការចូលរួមរបស់យុវជន​ នៅក្នុងការងារនយោបាយ ការងារដឹកនាំ និងការអភិវឌ្ឍន៍​ប្រទេសជាតិ, ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថល ឲ្យឆ្លើយតបទៅនឹងតម្រូវការ​ទីផ្សារ​ការងារ, ជំរុញ​និងលើកទឹកចិត្តយុវជន​ ឲ្យចូលរួមគ្រប់សកម្មភាព របស់សហភាពសហព័ន្ធ​យុវជន​កម្ពុជា ។

ឯកឧត្តម ឯក មនោសែន អនុប្រធាន ក.យ.គ លើកឡើងថា ឆ្នាំ២០២១ ក.យ.គ ទោះជួបបញ្ហាវិបត្តិ​ជំងឺកូវីដ-១៩ បានអនុវត្តសម្រេចនូវលទ្ធផលការងារសំខាន់ៗមួយចំនួន ក្នុងនោះបានបង្កើត​កិច្ច​សហការល្អ ​និងទទួលការគាំទ្រយ៉ាងខ្លាំង​ពីក្រសួងអាណាព្យាបាល នៃគ្រឹះស្ថានឧត្តមសិក្សា​ទាំង​អស់, បានសហការល្អ និងទទួល​ការគាំទ្រយ៉ាងសកម្ម ​ពីគណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សារដ្ឋ និង​ឯកជន​ ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យ ។

ឯកឧត្តម បន្តថា បានសម្រេច និងប្រកាសទទួលស្គាល់ជាផ្លូវការសមាសភាព​គណៈដឹកនាំ​ចលនា​យុវជនស្ម័គ្រចិត្ត និង​ក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថាន​ឧត្តមសិក្សារដ្ឋ ​និងឯកជន ចំនួន១១៤ ស្មើនឹង៩៦% នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលមានធនធានមនុស្ស​ជាកម្លាំង​ប្រតិបត្តិករសរុបជាង ២ពាន់នាក់ ដោយយុវជនទាំងនោះ ​ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ផ្សព្វផ្សាយ ​និង​បញ្ជ្រាប​ដល់​យុវជនជានិស្សិត ​និងគរុសិស្សឱ្យបានយល់ដឹងអំពីគោល​បំណង​បេសកកម្ម ​និង​អត្ថប្រយោជន៍​ការចូលរួមធ្វើសកម្មភាព ​និង​ជាសមាជិក ស.ស.យ.ក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm