មន្ត្រីជាន់ខ្ពស់ក្រសួងការងារជំរុញឱ្យភាគីពាក់ព័ន្ធនៃកម្មវិធី DEY III បន្តជួយជ្រោមជ្រែងដល់ SMEs ដើម្បីគាំទ្រដល់ការបង្កើតការងារដល់យុវជន

2026/03/09 03:51:05 pm        218

បាត់ដំបង-កំពង់ធំ៖ ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្កើតឱកាសការងារនៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យភាគីពាក់ព័ន្ធនៃកម្មវិធីមុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បន្តជួយជ្រោមជ្រែងដល់ SMEs បន្ថែមទៀត ដើម្បីគាំទ្រដល់ការបង្កើតការងារក្នុងស្រុកដល់យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃ។

ការជំរុញលើកទឹកចិត្តយ៉ាងមុតមាំនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវអនុរដ្ឋលេខាធិការ ហ៊ឹម សុធារ័ត្ន រួមជាមួយលោក ឈា ឡាយហ៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម តំណាងក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងលោក សុខ ណារិន តំណាងប្រចាំប្រទេសកម្ពុជានៃអង្គការ UNIDO បានធ្វើទស្សនកិច្ចពិនិត្យមើលសហគ្រាសធុនតូចនិងមធ្យម (SMEs) ដែលទទួលផលពីកម្មវិធី DEY III ដែលជាសកម្មភាពមួយរបស់កម្មវិធី DEY III ក្នុងគោលបំណងជួយគាំទ្រនិងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាគាំទ្រដល់យុវជននៅកម្ពុជាឱ្យទទួលបានការងារ និងលក្ខខណ្ឌការងារល្អប្រសើរដែលផ្តល់ដោយសហគ្រាសធុនតូចនិងមធ្យម។

ទស្សនកិច្ចនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងនោះលោកជំទាវអនុរដ្ឋលេខាធិការ ប្រតិភូតំណាងក្រសួង និងដៃគូអភិវឌ្ឍន៍បានទៅពិនិត្យមើលសហគ្រាសធុនតូចនិងមធ្យមនៅខេត្តបាត់ដំបងចំនួន៣សហគ្រាស (សិប្បកម្មប្រេងខេអេច សិប្បកម្មតាកាឌា សិប្បកម្មធូបូ) និងនៅខេត្តកំពង់ធំចំនួន២សហគ្រាស (សិប្បកម្មកែច្នៃត្រី សោភ័ណសុខម៉េង និងសិប្បកម្មសណ្តែកសៀងលឹមស្រេង)។

តាមរយៈទស្សនកិច្ចនេះដែរ ប្រតិភូតំណាងក្រសួង ដៃគូអភិវឌ្ឍន៍ និងម្ចាស់សហគ្រាសបានពិភាក្សាអំពីសកម្មភាពដែលកម្មវិធី DEY III បានផ្តល់ឱកាសដល់ម្ចាស់សហគ្រាសឱ្យទទួលបានការបណ្តុះបណ្តាលពង្រឹងសហគ្រិនភាព ដូចជា ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការពង្រឹងស្តង់ដាសុវត្ថិភាពចំណីអាហារនិងផលិតផល ការអនុវត្តប្រកបដោយអនាម័យខ្ពស់ ដែលបានជួយពង្រឹងសមត្ថភាពផលិតកម្ម គុណភាពផលិតផល និងការទទួលស្គាល់ខ្ពស់លើទីផ្សារ។ គួរកត់សម្គាល់ថា សហគ្រាសធន់តូចនិងមធ្យមទាំងនោះក៏បានបង្កើតឱកាសការងារដល់ប្រជាជនមូលដ្ឋាន ជាពិសេសដល់ស្ត្រី យុវជន និងអតីតពលករត្រឡប់មកពីប្រទេសថៃផងដែរ។

ជាមួយគ្នានេះ ម្ចាស់សហគ្រាសធុនតូចនិងមធ្យមដែលជាអ្នកទទួលផលពីកម្មវិធី DEY III បានសម្តែងការពេញចិត្ត និងអរគុណដល់បណ្តាក្រសួង ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធី DEY III ជួយគាំទ្រដល់សហគ្រាសរបស់ពួកគាត់ឱ្យមានឱកាសរីកលូតលាស់ រួមចំណែកដល់ការបង្កើតការងារក្នុងស្រុក និងជាផ្នែកមួយនៃកម្លាំងសេដ្ឋកិច្ចនៅកម្ពុជា។

ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្កើតឱកាសការងារនេះហើយ ទើបលោកជំទាវ បានជំរុញលើកទឹកចិត្តដល់តំណាងក្រសួង និងដៃគូអភិវឌ្ឍន៍នៃកម្មវិធី DEY III តំណាងមន្ទីរពាក់ព័ន្ធក្នុងតំបន់ សូមបន្តខិតខំជួយគាំទ្រជ្រោមជ្រែងដល់សហគ្រាសធុនតូចនិងមធ្យមបន្ថែមទៀត ដែលជាគោលដៅមួយនៃកម្មវិធី DEY III ដើម្បីគាំទ្រដល់ការបង្កើតការងារក្នុងស្រុក និងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm