មនុស្សជាងកន្លះលាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងនៅលីបង់ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារ

2026/03/09 04:56:26 pm        111

មនុស្សជាងកន្លះលាននាក់នៅក្នុងប្រទេសលីបង់ត្រូវបានចុះឈ្មោះជាអ្នកភៀសខ្លួនចេញពីផ្ទះសម្បែងបន្ទាប់ពីការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងវិញរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្រោយសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃសៅរ៍២៨កុម្ភៈមក។

មនុស្សរាប់ម៉ឺននាក់ក្នុងរដ្ឋធានីបេរូត (Beirut) ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានចាប់តាំងពីកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានចេញបញ្ជាជម្លៀសមិនធ្លាប់មានឲ្យប្រជាពលរដ្ឋក្នុងតំបន់នានាភាគខាងត្បូងរដ្ឋធានីចាកចេញជាបន្ទាន់ ដែលបានក្លាយជាការជម្លៀសទ្រង់ទ្រាយធំលើកដំបូងសម្រាប់តំបន់នេះ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលីបង់ លោកស្រី Haneen Sayed បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា ចំនួនសរុបរបស់អ្នកបានចុះឈ្មោះនៅលើគេហទំព័រដែលមានទំនាក់ទំនងជាមួយក្រសួង បានឈានដល់ ៥១៧.០០០ នាក់ រួមទាំង ១១៧.២២៨ នាក់នៅក្នុងជម្រករដ្ឋាភិបាល ចាប់តាំងពីការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់បានចាប់ផ្តើមឡើងវិញកាលពីថ្ងៃចន្ទសប្ដាហ៍មុន។

ការប្រកាសនេះបានកើតឡើង ខណៈអ៊ីស្រាអែលបានពង្រីកយុទ្ធនាការយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ ដោយវាយប្រហារជាលើកដំបូងចូលទៅក្នុងកណ្ដាលរដ្ឋធានីបេរូត ជាការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងជម្លោះដែលបានសម្លាប់មនុស្ស ៣៩៤ នាក់នៅប្រទេសលីបង់ក្នុងរយៈពេលមួយសប្តាហ៍ រួមទាំងកុមារ ៨៣ នាក់ ស្ត្រី ៤២ នាក់ និងបុគ្គលិកជួយសង្គ្រោះ ៩ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។

កាលពីព្រឹកថ្ងៃអាទិត្យ៨មីនា យានដ្រូនរបស់អ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារបន្ទប់សណ្ឋាគារមួយនៅតំបន់ Raouche ជាសង្កាត់មាត់សមុទ្ររបស់រដ្ឋធានីលីបង់ និងជាទីពេញនិយមសម្រាប់អ្នកទេសចរ។

ប្រទេសលីបង់ត្រូវបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមឡើងវិញកាលពីថ្ងៃចន្ទ ២មីនាសប្ដាហ៍មុន នៅពេលក្រុមហេសបូឡាបានបាញ់រ៉ូកែត និងយានដ្រូនចូលក្នុងប្រទេសអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីខែមុន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm