ក្រុមម្ចាស់ផ្ទះនារីអូស្រ្តាលីបានបន្តដំណើរឡើងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីក្រោយស្មើក្រុមនារីកូរ៉េប្រកួតចុងក្រោយក្នុងពូល A ៣-៣។
លទ្ធផលនេះមានន័យថ ក្រុមទាំងពីរអូស្រ្តាលីនិងកូរ៉េបន្តដំណើរទៅជាមួយគ្នាផងដែរក្នុងនាមជាក្រុមលេខ ១ និងលេខ ២ ក្នុងពូល។
កូរ៉េបានបើកការនាំមុខមុនដោយកីឡាការិនី Mun Eun-Ju នៅនាទីទី ១៣ មុនពេលអូស្រ្តាលីវាយបកពីក្រោយ ២ គ្រាប់ដោយ Alanna Kennedy នៅនាទីទី ៣២ និង Samantha Kerr នាទីទី ៤៥+៦។
កូរ៉េដែលជាជើងឯករងឆ្នាំ ២០២២ ក៏រកបានគ្រាប់តាមស្មើវិញដែរដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Kim Shin-Ji និងរកបានគ្រាប់នាំមុខវិញ ៣-២ នៅនាទីទី ៥៦ ដោយ Kang Chae-Rim។

ក្រោយក្រសែភ្នែកទស្សនិកជនជាង ៦ ម៉ឺននាក់នៅទីក្រុងស៊ីដនី អូស្រ្តាលីក៏រកបានគ្រាប់តាមស្មើ ៣-៣ នៅចុងម៉ោងនាទីទី ៩០+៨ ដោយកីឡាការិនី Alanna Kennedy ដដែល។
លទ្ធផលនេះធ្វើឱ្យក្រុមទាំងពីរមាន ៧ ពិន្ទុដូចគ្នាតែកូរ៉េឈរលេខ ១ ដោយមានគ្រាប់បាល់ចំណេញច្រើនជាង។
ក្នុងពូល A នេះដែរហ្វីលីពីនបានយកឈ្នះអ៊ីរ៉ង់ ២-០ បញ្ចប់ការប្រកួតក្នុងពូលឈរលេខ ៣ មាន ៣ ពិន្ទុតែមិនទាន់ច្បាស់ថាធ្លាក់នៅឡើយ និងសង្ឃឹមថាជាក្រុមលេខ ៣ ល្អបំផុតចំនួនពីរក្នុងចំណោម ៣ ពូលដើម្បីឡើងវគ្គ ៨ ក្រុមចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ



