កំពត៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបានតែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូប មិនដែលបោះបង់នរណាម្នាក់ចោលឡើយ។
ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត ចំនួនប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ ឯកឧត្តម គន់ គីម បានបញ្ជាក់ថា រាជរដ្ឋាភិបានតែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ ដូចជា ការផ្តល់ដីសម្បទានសង្គម និងការសាងសង់ផ្ទះ ការផ្តល់របបសន្តិសុខសង្គម ដោយពិនិត្យសុខភាពឥតគិតថ្លៃ និងប្រាក់សោធននិវត្តន៍ជារៀងខែ៕




