លោកTrump និងលោកStarmer ពិភាក្សាអំពីអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកនិយាយថា មិនត្រូវការជំនួយពីអង់គ្លេស

2026/03/09 06:47:51 pm        105

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានច្រានចោលការពិចារណារបស់ចក្រភពអង់គ្លេស ក្នុងការបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់មជ្ឈិមបូព៌ា ដោយនិយាយថា សហរដ្ឋអាមេរិកមិនត្រូវការពួកគេដើម្បីឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ទេ។ «យើងមិនត្រូវការពួកគេទេ។ វាពុំមែនជាពេលវេលាត្រឹមត្រូវ។ វាជាការប្រសើរប្រសិនបើមានពួកគេកាលពីពីរសប្តាហ៍មុន»។ បន្ទាប់ពីក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ក្រសួងកំពុងត្រៀមនាវាផ្ទុកយន្តហោះ Prince of Wales សម្រាប់ការដាក់ពង្រាយដែលអាចធ្វើទៅបាន។ ប៉ុន្តែមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងអំពីថាតើ ត្រូវបញ្ជូននាវាទៅកាន់មជ្ឈិមបូព៌ាឬយ៉ាងណានោះទេ នេះបើយោងតាមមន្ត្រីអង់គ្លេសម្នាក់។

ក្នុងការឆ្លើយតប លោក Trump បានបង្ហោះនៅលើបណ្តាញសង្គមថា លោក «នឹងចងចាំ» ពីការខ្វះការគាំទ្រពីអង់គ្លេសក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់។ លោកប្រធានាធិបតី និយាយថា លោក Starmer បានជួយ «បំផ្លាញ» ទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងឡុងដ្រ៍ បានរារាំងការប្រើប្រាស់របស់សហរដ្ឋអាមេរិកនូវមូលដ្ឋានកងទ័ពអង់គ្លេស ដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់។

លោក Starmer បានការពារការសម្រេចនេះ ដោយនិយាយថា លោកចាំបាច់ត្រូវពេញចិត្តចំពោះសកម្មភាពយោធាណាមួយ ដែលត្រូវតែស្របច្បាប់ និងមានផែនការល្អ។ ក្រោយមក លោកបានផ្តល់ការអនុញ្ញាតឱ្យកងកម្លាំងអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសសម្រាប់អ្វីដែលលោកចាត់ទុកថាការវាយប្រហារមានកំណត់ និងការពារ ដើម្បីធ្វើឱ្យសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ។ ការិយាល័យរបស់លោក Starmer បាននិយាយថា មេដឹកនាំទាំងពីរបាននិយាយអំពីប្រទេសអ៊ីរ៉ង់ ខណៈយន្តហោះកងទ័ពអាកាសអាមេរិកពីរគ្រឿងបានទៅដល់មូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសអង់គ្លេស។ ការិយាល័យរបស់នាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការប្រើប្រាស់មូលដ្ឋានទ័ពអាកាសត្រូវបានពិភាក្សា «ដើម្បីគាំទ្រដល់ការការពារខ្លួនរួមគ្នារបស់ដៃគូនៅក្នុងតំបន់»។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm