រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ វិស័យកសិកម្មកាន់តែធន់ នាំចេញកាន់តែច្រើន និង​រក្សា​សន្តិសុខ​ស្បៀង​កាន់​តែ​ល្អ

2026/03/09 12:03:01 pm        246

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរំលេចឱ្យដឹងថា វិស័យក​សិកម្ម​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ធន់​ខ្លាំង ខណៈការនាំចេញកសិផលកម្ពុជា បាននិងកំពុងបន្តមានកំណើន ជា​ពិសេស​ការ​រក្សាសន្តិសុខស្បៀងក្នុងស្រុកបានល្អប្រសើរ ទោះបីមានការប្រែប្រួល បញ្ហាអា​កាស​ធាតុ​ និងភាពមិនប្រាកដប្រជានៅលើពិភពលោកក៏ដោយ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើក​ឡើង​ក្នុង​ឱកាស​អញ្ជើញ​​​ជាវាគ្មិន​ក្រោមប្រធានបទ៖ ការស្វែងយល់ពីរបៀបដែលថាមពលស្អាត រួម​ផ្សំ​ជាមួយ​ហេដ្ឋា​រចនា​សម្ព័ន្ធ SEZ បង្កើតប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់សម្រាប់ចង្កោមអេឡិចត្រូនិច និងរថយន្ត នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ចអាស៊ាន–កម្ពុជាឆ្នាំ២០២៦ ថា ជុំវិញវិស័យកសិកម្ម, ពីមុន​កម្ពុជា​បាន​ផ្តោត​តែ​លើសន្តិសុខស្បៀងតែប៉ុណ្ណោះ ខណៈបច្ចុប្បន្នវិស័យ​នេះ​បាន​ក្លាយ​ជា​សរសរ​ស្តម្ភ​មួយ​នៃ​សេដ្ឋ​កិច្ច​កម្ពុជា ដែលបានពឹងផ្អែកនៅលើវិស័យជា ច្រើន ហើយវិស័យទំាង​នោះ​ក៏​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើនផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ទាក់ទិនវិស័យកសិកម្មនៅកម្ពុជា ត្រូវបាន​រាជ​រដ្ឋាភិបាល​បាន​ជំរុញ​ជា​របៀប​វារៈនៃការអភិវឌ្ឍវិស័យ កសិកម្មលើសមុន តាមយៈការជំរុញផលិតកម្មកសិកម្ម និង​ការ​បង្កើន​ផលិត​ភាព គុណភាព សុវត្ថិភាព ការលើកកម្ពស់ការកែច្នៃផលិត- ផលកសិកម្ម ដើម្បី​ឆ្លើយ​តប​ទៅនិ​ងតម្រូវការទីផ្សារ, បច្ចុប្បន្នវិស័យនេះបានឈានដល់ដំណាក់កាលមួយ ដែល​មាន​ភាព​ធន់​ខ្លាំង ខណៈកន្លងមកបានជួបបញ្ហាប្រឈមជាច្រើនអំពីបញ្ហាអាកាសធាតុ។ ជុំវិញកា​រ​ប្រែ​ប្រួល​អាកាស​ធាតុ​នេះ បាតុភូតអាមីញ៉ូជាបញ្ហាថ្មីមួយដែល ពិភពលោកកំពុងព្រួយបារម្ភ ដោយរួមជា​មួយ​កម្ពុជា​ផងដែរ។ ទោះបីបញ្ហាប្រឈមកំពុងជួបប្រទះលើការខ្វះខាតស្បៀង ថ្លៃចំណាយខ្ពស់ និង​អតិផរណាចំណីអាហារហក់ឡើងក៏ដោយ ក៏កម្ពុជារក្សាភាពធន់ និងបាន​កំពុង​បន្ត​នាំ​ចេញ​មាន​កំណើនកើន​ឡើង​ជាបន្តបន្ទាប់។ 

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមទៀត ចំណែកការអភិវឌ្ឍប្រកបដោយភាពបៃតង និងមាន​តម្លៃ​បន្ថែ​មខ្ព​ស់​វិញ​, ​នេះគឺបញ្ហាមួយដែល រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម ខណៈ​កសិផលរបស់កម្ពុជាជាច្រើនដូចជា ម្រេចកំពត គ្រាប់ស្វាយ ចន្ទី សុទ្ធ​តែ​ជា​កសិផល​ដែល​មាន​គុណ​ភាព​ខ្ពស់ ពោលគឺវិស័យកសិកម្ម កម្ពុជាមិនត្រឹមសម្រាប់​ផ្គត់ផ្គង់​ជា​សន្តិសុខ​ស្បៀង​ប៉ុណ្ណោះ​ទេ គឺកម្ពុជាចង់ឱ្យវិស័យកសិកម្ម ជាវិស័យមួយរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព​ ខណៈបច្ចុប្បន្នវិស័យនេះបានកំពុង ដើរឆ្ពោះទៅមុខ។

សូមបញ្ជាក់ថា ជុំវិញការនាំចេញកសិផលនេះ បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅ​ក្នុង​ខែ​មករា ឆ្នាំ២០២៦នេះ កសិផល ដែលកម្ពុជានាំចេញមានកំណើនល្អប្រសើររួមមាន៖ ការ​នាំ​ចេញ​អង្ករ​ មានទឹកប្រាក់ ចំនួន ៦៥ លានដុល្លារ កើនជាង ១៧%, កៅស៊ូជាង ៦២ លានដុល្លារ កើន ២៦%, ចេកស្រស់ជាង ១៤ លានដុល្លារ កើនជាង ២៥%, ម្រេច ជាង ២ លានដុល្លារ កើន​ជាង ​៣០០% និង កសិផលផ្សេងៗទៀតជាង ២ លានដុល្លារ កើនជិត ៥០% បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៥​៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am