មន្រ្តីជាន់ខ្ពស់ CDC ស្នើដល់សមាគមក្រៅស្រុក ជួយ​កៀងគរ​អ្នក​វិនិយោគ​មក​បង្កើត​រោង​ចក្រ​ផលិត​វត្ថុ​ធាតុដើម

2026/03/09 08:38:00 pm        239

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើ​ដល់​សមាគម​ជំរុញ​ដល់​ការ​លើក​កម្ពស់​សេដ្ឋ​កិ​ច្ច​ និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ជួយជំរុញឱ្យមានការវិនិយោគបង្កើតផលិតវត្ថុធាតុដើម ឬ​ទំនិញ​ពាក់​កណ្តាលសម្រេចនៅកម្ពុជា ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ គណៈ​ប្រតិភូ​សមាគម​ជំរុ​ញ​ដល់​ការ​លើក​កម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំ ដោយលោក វ៉ាង ថុង (Wang Tong) ប្រធានសមាគម។ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និង​បាន​សម្តែង នូវសេចក្តីសោមនស្សរីករាយដល់ប្រតិភូសមាគម និងបាន​លើក​ទ្បើង​ពី​ភាព​ល្អ​ប្រសើរ​នៃ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា ដែលឆ្លុះបញ្ចាំង តាមរយៈ​កំណើន​វិនិយោគ​ដ៏​គំហុក​ក្នុង​ឆ្នាំ​២០២៤​ និង​ឆ្នាំ២០២៥។ 

ក្នុងជំនួបនោះ, ឯកឧត្តមអគ្គលេខាធិការក៏បានស្នើដល់សមាគម ជួយជំរុញការវិនិយោគិនបរទេស មក​វិនិយោគ​រោងចក្រ ផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បី​ធានា​ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមាន ការគិតគូរ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ដូច​ជា ​ស្វាយចន្ទី ដំទ្បូងមី អង្ករ និងឈើដាំជាដើម។

ឯកឧត្តម បន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកប​ដោយ​ភាព​ស្វាហាប់​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍ ឧស្សាហកម្ម ស្វាយចន្ទីនេះ ដោយ​គ្រោង​បង្កើត​តំបន់​កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើក​ទឹកចិត្ត​ពិសេស​ដល់​ការ​វិនិយោគ​ផង​ដែរ​។

លោក វ៉ាង ថុង ថ្លែងឱ្យដឹងថា សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន បានបង្កើតទ្បើង នៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​ចិន ហើយសមាគមមានក្រុមហ៊ុនចម្រុះនានារបស់ចិន ក្នុងវិស័យផ្សេងៗជាច្រើន ដែល​ជា​​សមាជិករបស់សមាគម។ លោកជម្រាបជូនអំពីគោលបំណងវិនិយោគលើការកែច្នៃស្វាយចន្ទី និង​ការ​បង្កើត ភណ្ឌាគារគយ (អាគារទីកន្លែង ឬទីលាន​ដែលទ​ទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សន្និធិទំនិញ) មានដែនកំណត់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm