ប្រភព៖ ការផលិតប្រេងរបស់អ៊ីរ៉ាក់ធ្លាក់ចុះ ដោយសារច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់ ដោយជម្លោះ

2026/03/09 08:45:27 pm        105

ផលិតកម្មប្រេងរបស់ប្រទេសអ៊ីរ៉ាក់ ពីតំបន់ប្រេងសំខាន់ៗ នៅភាគខាងត្បូង បានធ្លាក់ចុះ ៧០ភាគរយ ដោយមកនៅត្រឹម ១,៣លានបារ៉ែល ក្នុងមួយថ្ងៃ ដោយសារតែប្រទេសនេះ មិនអាចនាំចេញប្រេងតាមរយៈច្រកសមុទ្រ Hormuz ដោយសារតែសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមប្រភពពីខាងក្នុងរង្វង់ឧស្សាហកម្មចំនួន ៣ ដែលបាននិយាយកាលពីថ្ងៃអាទិត្យ (ទី៨ ខែមីនា ឆ្នាំ២០២៦)។

ការផ្ទុកប្រេងឆៅបានឈានដល់កម្រិតអតិបរមា ហើយទិន្នផលនៅសល់បន្ទាប់ពីការកាត់បន្ថយដ៏ធំ នឹងត្រូវបានប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់ប្រេងរបស់ប្រទេស។ នេះបើតាមការលើកឡើងមន្ត្រីម្នាក់មកពីក្រុមហ៊ុនប្រេង Basra (BOC) គ្រប់គ្រងដោយរដ្ឋ ដែលគ្រប់គ្រងប្រតិបត្តិការផលិតកម្ម និងនាំចេញពីតំបន់ប្រេង នៅភាគខាងត្បូង។

ច្រកសមុទ្រ Hormuz គឺជាចំណុចដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក ដែលមានប្រហែល ១ភាគ៥ នៃលំហូរប្រេង និងឧស្ម័នធម្មជាតិរាវសកល។

ប្រភពទាំងនេះ បានឲ្យដឹងទៀតថា ការនាំចេញរបស់ប្រទេសសមាជិក OPEC (អង្គការប្រទេសនាំចេញប្រេង) មួយនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយមកត្រឹមជាមធ្យមប្រហែល ៨០០.០០០បារ៉ែល ក្នុងមួយថ្ងៃ នៅថ្ងៃអាទិត្យ ដោយមាននាវាដឹកប្រេងតែ ២គ្រឿងប៉ុណ្ណោះដែលផ្ទុកប្រេង ដោយសារនាវាមិនអាចធ្វើដំណើរដោយសេរីឆ្លងកាត់ច្រកសមុទ្រនេះទៅកាន់ស្ថានីយភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ាក់។

ឯកសាររបស់ក្រសួងប្រេង បានបង្ហាញថា ការនាំចេញប្រេងរបស់អ៊ីរ៉ាក់ពីតំបន់ប្រេងភាគខាងត្បូង មានចំនួន ៣,៣៣៤លានបារ៉ែលក្នុងមួយថ្ងៃ កាលពីខែកុម្ភៈ។ ការធ្លាក់ចុះនៃការផលិត និងការនាំចេញប្រេងរបស់អ៊ីរ៉ាក់ នឹងធ្វើឲ្យមានបញ្ហាដល់ហិរញ្ញវត្ថុរបស់ប្រទេសដែលមានភាពផុយស្រួយរួចហើយ ខណៈដែលរដ្ឋពឹងផ្អែកលើការលក់ប្រេងឆៅ សម្រាប់ការចំណាយសាធារណៈស្ទើរតែទាំងអស់ និងជាង ៩០ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        157
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm