អាមេរិក និងអ៊ីស្រាអែលពិចារណាបញ្ជូនកងកម្លាំងពិសេសទៅកាន់អ៊ីរ៉ង់ ដើម្បីរឹបអូសយកឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូម

2026/03/09 09:38:23 pm        79

ដោយដកស្រង់ប្រភព គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រា   អែល បានពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនកងកម្លាំងពិសេសទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីរឹបអូសយកឃ្លាំងស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចនៅទីនោះ។

របាយការណ៍នេះ បានឲ្យដឹងថា ស្ថានភាពធ្ងន់ធ្ងរជាក់លាក់បែបនេះ កំពុងត្រូវបានពិចារណា ប្រសិនបើ  ភាគីទាំងពីរ សន្និដ្ឋានថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ ត្រូវបានចុះខ្សោយគ្រប់គ្រាន់ហើយនោះ។

យោងតាមប្រភពមួយរបស់សហរដ្ឋអាមេរិកដែលដកស្រង់ដោយគេហទំព័រនេះ ជម្រើសពីរ ត្រូវបានពិភាក្សារួចហើយនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិក៖ ការរឹបអូសយកសារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ពីប្រទេសអ៊ីរ៉ង់ ឬការចូលរួមរបស់អ្នកជំនាញថាមពលនុយក្លេអ៊ែរ។ អ្នកឯកទេសទាំងនេះនឹង «កាត់បន្ថយ» អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចនៅនឹងកន្លែង ដោយលាយវាជាមួយសម្ភារៈដែលមានប្រភេទដូចគ្នា ដើម្បីកាត់បន្ថយកំហាប់នៃអ៊ីសូតូបអ៊ុយរ៉ានីញ៉ូម-235។ លទ្ធផលសម្រេច នឹងមិនស័ក្តិសមសម្រាប់ប្រើជាឥន្ធនៈ ឬសម្រាប់ផលិតអាវុធនុយក្លេអ៊ែរបានទេ។

គេហទំព័រព័ត៌មាន Axios បានកត់សម្គាល់ថា មិនត្រឹមតែបុគ្គលិកយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកវិទ្យាសាស្ត្រ ក៏អាចចូលរួមក្នុងប្រតិបត្តិការនេះផងដែរ រួមទាំងអ្នកជំនាញមកពីទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA)។

សរុបមក យោងតាម Axios បច្ចុប្បន្នអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូមចំនួន ៤៥០គីឡូក្រាម ដែលមានកំហាប់សុទ្ធ ៦០% ដែលនឹងគ្រប់គ្រាន់ ដើម្បីផលិតអាវុធ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

នាពេលមុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក មិនមានគម្រោងដាក់ពង្រាយកងកម្លាំងជើងគោកទៅកាន់អ៊ីរ៉ង់ទេ ប៉ុន្តែមិនបានច្រានចោលថា រឿងនេះ អាចកើតឡើងនាពេលអនាគតនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm