ទេសរដ្ឋមន្រ្តី លី ធុជ៖ ការងារបោសសម្អាតមីនតម្រូវឲ្យមានជំនាញ និងវិន័យខ្ពស់ ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ដល់អាយុជីវិត

2022/03/25 11:38:24 am        591

កំពង់ស្ពឺ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន មានប្រសាសន៍ថា ការងារបោសសម្អាតមីនតម្រូវឲ្យមានជំនាញខ្ពស់វិន័យខ្ពស់ និងនិតីវិធីច្បាស់លាស់ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងពេលប្រតិបត្តិការ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ​បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន​វិស័យ​សកម្មភាពមីន នៅវិទ្យាស្ថានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង​កម្លំាង​រក្សាសន្តិភាព បោស​សម្អាតមីន ​និងកាកសំណល់សង្រ្គាម ​(NPMEC) ​នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។

វគ្គហ្វឹកហ្វឺននេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិ NPMEC សហការ​ជាមួយ​ក្រុម​គ្រូបង្គោល​មកពីអាជ្ញាធរមីន ​និងសិក្ខាកាមជានាយទាហាន ​នាយទាហានរង ពលទាហាន មកពី​មជ្ឈមណ្ឌលជាតិ NPMEC, វិស្វកម្មក្រសួងកាពារជាតិ, ​វិស្វកម្មអគ្គបញ្ជាការដ្ឋាន, វិស្វកម្មទ័ព​ជើងគោក, បញ្ជាការដ្ឋានទ័ពជើងទឹក ​និងបញ្ជាការដ្ឋានទ័ពជើងគោក។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ​និង ការ​ដឹកនាំ​របស់ នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី ​អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយក​មជ្ឈមណ្ឌលជាតិ NPMEC ​និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានសម្រេចនូវសមិទ្ធផល​ជា​ប្រវត្តិ​សាស្ត្រ និងនាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះជូន​ជាតិមាតុភូមិលើឆាកអន្តរជាតិ ក្នុងការ​ចូលរួមថែ​រក្សា​សន្តិភាពនៅតំបន់ ​និងពិភពលោក​ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ក្រោមការដឹកនាំ​ប្រកប​ដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាស្ថាបនិក​សន្តិភាព​នៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីទទួលបានសុខសន្តិភាព ជូនជាតិមាតុភូមិ សម្តេចតេជោ ​បានពលីសាច់ស្រស់ ឈាមស្រស់ ​បញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ព្រមទាំងបាន​កសាង​នូវ​ឱកាស​យ៉ាងច្រើន​សន្ធឹកសន្ទាប់ ​និងគ្មានដែនកំណត់ជូនជាតិមាតុភូមិ ​និង​ប្រជាជនកម្ពុជា​ទាំងអស់ សម្រាប់​ក្មេងៗ​ជំនាន់ក្រោយ ​ក្នុងនោះការងារបោសសម្អាតមីន គឺជាការងារមួយយ៉ាងសំខាន់​ក្រោយបញ្ចប់​សង្រ្គាម ​បានចូលរួមចំណែកដល់កិច្ចគាំពារសុខសន្តិភាព​ និង​ការ​អភិវឌ្ឍប្រទេសជាតិ ប៉ុន្តែ​ការងារ​បោសសម្អាតមីននេះ ​តម្រូវឲ្យមានជំនាញខ្ពស់​ វិន័យខ្ពស់ ​នីតិវិធីច្បាស់លាស់ និង​ប្រតិបត្តិការប្រកប​ដោយប្រសិទ្ធភាពខ្ពស់ ដែលរាល់ការធ្វេសប្រហែស ឬមិនបានយកចិត្តទុកដាក់ណាមួយ នឹង​នាំអោយ​ មានគ្រោះថ្នាក់ដល់អាយុជីវិត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់កងទ័ពជើងគោក ដែល​បានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់​សុវត្ថិភាព​ដល់ប្រជាជន ដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ ​និង​ពីសេចក្តីស្លាប់​ ហើយ កង​ទ័ពជើងគោក ​នឹងចាប់ផ្តើមចូលរួមជាកងកម្លាំង​បោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយ​សហការជាមួយ​អាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីន​ឲ្យអស់ត្រឹមឆ្នាំ២០២៥​ផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm