បារ៉ែននិយាយថា ការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់លើប្រទេសរបស់ពួកគេ បណ្តាលឲ្យរោងចក្របន្សុតទឹកប្រៃរងការខូចខាត ហើយនិងបណ្តាលឲ្យមនុស្ស ៣នាក់ រងរបួស ស្របពេលដែលទីក្រុងតេអេរ៉ង់បន្តយុទ្ធនាការអាកាសលើប្រទេសជិតខាងក្នុងឈូងសមុទ្ររបស់ខ្លួន ។
ក្រសួងមហាផ្ទៃបារ៉ែននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម X ថា យានដ្រូនអ៊ីរ៉ង់កាលពីព្រឹកថ្ងៃអាទិត្យ បណ្តាលឲ្យរោងចក្របន្សុតទឹករងការខូចខាត ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបន្តថា ការវាយប្រហារដោយចៃដន្យរបស់អ៊ីរ៉ង់ចំគោលដៅស៊ីវិល ហើយបណ្តាលឲ្យខូចខាតដល់រោងចក្របន្សុតទឹក បន្ទាប់ពីការវាយប្រហារយានដ្រូន ។
អ៊ីរ៉ង់និយាយថា វាគឺជាសហរដ្ឋអាមេរិកទេដែលនាំឲ្យមានការវាយប្រហារបែបនេះ ពេលដែលពួកគេមានគោលដៅលើរោងចក្របន្សុតទឹកនៅលើទឹកដីអ៊ីរ៉ង់ ។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មជាក់ស្តែង តាមរយៈការវាយប្រហារលើរោងចក្របន្សុតទឹក នៅលើកោះ Qeshm ។
លោកបន្តថា ការផ្គត់ផ្គង់ទឹកដល់ភូមិដ្ឋានប្រជាពលរដ្ឋចំនួន ៣០ រងផលប៉ះពាល់ ។ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ គឺជាទង្វើដ៏គ្រោះថ្នាក់មួយដែលមានផលវិបាកដ៏ធ្ងន់ធ្ងរបំផុត សហរដ្ឋអាមេរិកជាអ្នកបង្កហេតុ មិនមែនអ៊ីរ៉ង់នោះទេ ។
សូមបញ្ជាក់ថា មានរោងចក្របន្សុតទឹកប្រមាណជា ៤០០កន្លែងនៅតាមរដ្ឋឈូងសមុទ្រដែលដើរដោយថាមពលរដ្ឋប្រេង និងឧស្ម័ន ផលិតទឹកបន្សុតប្រហែល ៤០ភាគរយរបស់ពិភពលោក ។ បារ៉ែនផលិតទឹកផឹកពីរោងចក្របែបនេះ ៕
