លោក Pezeshkian ៖ អ៊ីរ៉ង់មិនឱនក្បាលចំពោះសម្ពាធរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលនោះឡើយ

2026/03/10 12:41:56 am        89

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចង់បង្កើតការបែងចែករវាងប្រទេសអ៊ិស្លាម ស្របពេលដែលសង្រ្គាមមជ្ឈិមបូព៌ាឈានចូលដល់សប្តាហ៍ទី ២ ហើយប្រទេសរបស់លោកមិនឱនក្បាលចំពោះសម្ពាធរបស់ពួកគេនោះឡើយ ។

កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Pezeshkian បាននិយាយសុំអភ័យទោសដល់ប្រទេសជិតខាងដែលរងផលប៉ះពាល់ដោយសារសកម្មភាពរបស់អ៊ីរ៉ង់ ។

លោកនិយាយថា យោធាអ៊ីរ៉ង់ពុំមានបំណងបំពានរដ្ឋឈូងសមុទ្រនោះទេ ប៉ុន្តែពួកយើងត្រូវការពារខ្លួនឯងប្រឆាំងនឹងអ្វីដែលលោកចាត់ទុកថាជាការឈ្លានពានយ៉ាងឃោឃៅ ។

លោក Pezeshkian បានចាត់ទុកផងដែរការទាមទាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យអ៊ីរ៉ង់ចុះចេញដោយគ្មានលក្ខខណ្ឌនោះថា ជា“ក្តីស្រមៃ” ។

លោក Trump និយាយថា ប្រតិបត្តិការយោធាធំបំផុតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាចាប់តាំងពីការឈ្លានពានប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ ថាជារឿងត្រឹមត្រូវ ដោយរូបលោកនិយាយថា ទីក្រុងតេអេរ៉ង់ គឺជាការគំរាមកំហែងដល់សហរដ្ឋអាមេរិក ដោយរូបលោកពុំបានផ្តល់ភ័ស្តុតាងអ្វីនោះឡើយ ។

សេចក្តីអត្ថាធិប្បាយសុំអភ័យទោសរបស់លោក Pezeshkian បង្កឲ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់លោកផងដែរ ក្នុងនោះក្រុមបុព្វជិតប្រកាន់តឹង ចាត់ទុកការសុំអភ័យទោសនេះថា “គ្មានអាជីព ទន់ខ្សោយ និងមិនអាចទទួលយកបាន” ។

ការរិះទាំងនេះបង្ខំឲ្យការិយាល័យប្រធានាធិបតីបញ្ជាក់ឡើងវិញថា យោធាអ៊ីរ៉ង់ នឹងឆ្លើយតបយ៉ាងមុតមាំចំពោះការវាយប្រហារពីមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់ ។

ខណៈពេលនោះដែរ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត គូវែត អារ៉ាប់រួម និងបារ៉ែន បានរាយការណ៍ពីការវាយប្រហារយានដ្រូនរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសរបស់ពួកគេ កាលពីថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ក្នុងនោះសំណុំភ្លើងដ៏ធំបានហ៊ុមព័ទ្ធប្លុកអគារការិយាល័យនៅក្នុងប្រទេសគូវ៉ែត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm