រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយថា សហរដ្ឋអាមេរិកមិនកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ទេ។ ហើយក៏មិនមានផែនការធ្វើដូច្នេះដែរ។
លោកបានប្រាប់សារព័ត៌មាន CNN ថា៖«ពុំមានផែនការកំណត់គោលដៅលើឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ឧស្សាហកម្មឧស្ម័នធម្មជាតិរបស់ពួកគេ ឬអ្វីមួយអំពីឧស្សាហកម្មថាមពលរបស់ពួកគេទេ»។ «សហរដ្ឋអាមេរិក កំពុងកំណត់គោលដៅលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ»។

ទោះជាយ៉ាងណាក៏ដោយ លោកមិនបានច្រានចោលថា ការវាយប្រហារបែបនេះ អាចត្រូវបានធ្វើឡើងដោយអ៊ីស្រាអែលទេ ប៉ុន្តែការវាយប្រហារទាំងនេះ កំណត់គោលដៅលើ «ឃ្លាំងប្រេងឥន្ធនៈក្នុងស្រុក»៕
