កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហាររោងចក្រផលិតម៉ាស៊ីនរ៉ូកែត និងទីតាំងបាញ់មីស៊ីលបាលីស្ទីកជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ IDF។

របាយការណ៍នេះ បានបញ្ជាក់ថា៖«កងទ័ពអាកាសអ៊ីស្រាអែល ដែលធ្វើសកម្មភាពតាមព័ត៌មានចារកម្មរបស់ IDF បានធ្វើការវាយប្រហារបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសអ៊ីរ៉ង់ ដែលជាកម្មសិទ្ធិរបស់របបអ៊ីរ៉ង់។ ជាផ្នែកមួយនៃកិច្ចប្រតិបត្តិការរបស់ខ្លួន IDFបានវាយប្រហាររោងចក្រផលិតម៉ាស៊ីនរ៉ូកែត និងទីតាំងបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយជាច្រើន ដែលត្រូវបានរៀបចំសម្រាប់ការបាញ់ទៅកាន់រដ្ឋអ៊ីស្រាអែល»។
កងទ័ពអ៊ីស្រាអែល ក៏បន្តវាយប្រហារលើគោលដៅហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ៕
