អ៊ីរ៉ង់នៅថ្ងៃចន្ទនេះបានចោទប្រកាន់បណ្តាប្រទេសនៅអឺរ៉ុប រួមទាំងបារាំងថា បានបង្កើតលក្ខខណ្ឌដែលនាំឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើសាធារណរដ្ឋឥស្លាម និងបង្កឲ្យមានសង្គ្រាម។
អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«ជាអកុសល បណ្តាប្រទេសនៅអឺរ៉ុប បានជួយបង្កើតលក្ខខណ្ឌទាំងអស់នេះ»។

«ជំនួសឲ្យការទាមទារឲ្យមាននីតិរដ្ឋ ជំនួសឲ្យការប្រឆាំងនឹងការគំរាមកំហែង និងភាពហួសហេតុរបស់សហរដ្ឋអាមេរិក ពួកគេបាននិយាយ និងយល់ស្របជាមួយពួកគេនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការពិភាក្សាអំពីការស្តារទណ្ឌកម្មឡើងវិញ ហើយរឿងទាំងអស់នេះរួមគ្នា បានជំរុញភាគីអាមេរិក និងភាគីជ្វីហ្វនិយមឲ្យបន្តប្រព្រឹត្តបទឧក្រិដ្ឋរបស់ពួកគេ»៕
