ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ បានសន្យាផ្តល់ «ការគាំទ្រដ៏រឹងមាំ» ដល់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Ayatollah Mojtaba Khamenei ដែលត្រូវបានតែងតាំងបន្ទាប់ពីឪពុក និងជាអ្នកកាន់តំណែងមុនរបស់លោក ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល។

លោក ពូទីន បាននិយាយនៅក្នុងសារមួយទៅកាន់លោក Ayatollah Mojtaba Khamenei ថា៖«ខ្ញុំចង់បញ្ជាក់ជាថ្មីនូវការគាំទ្រដ៏ស្មោះត្រង់របស់យើងចំពោះទីក្រុងតេអេរ៉ង់ និងសាមគ្គីភាពជាមួយមិត្តភក្តិអ៊ីរ៉ង់របស់យើង» ដោយបន្ថែមថា «រុស្ស៊ីធ្លាប់ជា និងនឹងនៅតែជាដៃគូដែលអាចទុកចិត្តបាន»សម្រាប់អ៊ីរ៉ង់។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា៖«នៅពេលដែលអ៊ីរ៉ង់កំពុងប្រឈមនឹងការឈ្លានពានប្រដាប់អាវុធ រយៈពេលក្នុងការកាន់តំណែងកំពូលរបស់លោកនេះ នឹងត្រូវការភាពក្លាហាន និងការលះបង់ដ៏ធំធេង»៕
