ក្រុមគ្រូពេទ្យ៖ ការវាយប្រហារតាមអាកាស និងរថក្រោះរបស់អ៊ីស្រាអែល សម្លាប់មនុស្ស ៦នាក់ នៅតំបន់ហ្កាហ្សា

2026/03/10 02:37:25 am        97


មន្ត្រីសុខាភិបាល បានឲ្យដឹងថា ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងពីរថក្រោះរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦នាក់ ក្នុងនោះរួមមានទាំងស្ត្រី ២នាក់ និងក្មេងស្រីម្នាក់ អំឡុងការវាយប្រហារដាច់ដោយឡែកពីគ្នា នៅក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃអាទិត្យ (៨ ខែមីនា ឆ្នាំ២០២៦) ដែលជាឧប្បត្តិហេតុដ៏អាក្រក់បំផុត នៅតំបន់ហ្កាហ្សា ចាប់តាំងពីប្រតិបត្តិយោធារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពី ១សប្តាហ៍មុន។

លោក Mohamed Abu Selmia ប្រធានមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា បាននិយាយថា បុរស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ជិតសាកលវិទ្យាល័យ Al-Azhar នៅភាគខាងលិចនៃទីក្រុងហ្កាហ្សា ម្នាក់ជាគ្រូពេទ្យបឋមសង្គ្រោះឈ្មោះ Mohammad Hamduna និង ២នាក់ទៀតមានឈ្មោះ Mohammad Abu Shedeq និង Ahmed Lafi។

ក្រុមគ្រូពេទ្យ បានបន្ថែមថា ការវាយប្រហារនេះ បានកើតឡើងនៅក្បែរជំរំតង់ដែលមានមនុស្សយ៉ាងច្រើនណែនណាន់តាន់តាប់ ជាកន្លែងដែលអ្នកស្រុកហ្កាហ្សា កំពុងជ្រកកោន និងធ្វើឲ្យមនុស្សជាច្រើនទៀតរងរបួស។

ការវាយប្រហារបែបនេះបានថយចុះចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារនេះ បានសម្លាប់សមាជិកហាម៉ាស ២នាក់ ដែលបានត្រៀមវាយប្រហារទាហានអ៊ីស្រាអែល ដោយមិនបានផ្តល់ភស្តុតាង។

គ្មានក្រុមសកម្មប្រយុទ្ធណាមួយ បានអះអាងថា មានបុរសណាម្នាក់ជាសមាជិករបស់ខ្លួននោះទេ។ យោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន Reuters សម្រាប់ភស្តុតាងដែលភ្ជាប់បុរសទាំងនោះទៅនឹងការវាយប្រហារដែលអាចកើតមាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm