អ្នកជំនាញ៖ អ៊ីរ៉ង់ ប្រើយុទ្ធសាស្រ្តស៊ូទ្រាំ និងអង្រួនវិស័យថាមពល ក្នុងសង្រ្គាមជាមួយអាមេរិក-អ៊ីស្រាអែល

2026/03/10 03:58:39 pm        165

សារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីក្រុមអ្នកជំនាញថា អ៊ីរ៉ង់ កំពុងភ្នាល់ថាខ្លួនអាចមានប្រៀបជាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប៉ុន្តែមិនមែនតាមរយៈមធ្យោបាយយោធានោះទេ គឺតាមរយៈការអូសបន្លាយសង្គ្រាមឱ្យទៅជាការប្រកួតប្រជែងថា ភាគីណាស៊ូទ្រាំបានយូរជាង ដោយក្រាញននៀលក្នុងសង្គ្រាមរហូតដល់ទីក្រុងវ៉ាស៊ីនតោន ទ្រាំមិនបាន។

អ្នកជំនាញនិយាយថា យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់គឺច្បាស់ណាស់ថា ប្រើប្រាស់យានដ្រូន និងបាញ់មីស៊ីល កាត់ផ្ដាច់ផ្លូវដឹកជញ្ជូនថាមពលសំខាន់ៗ និងធ្វើឱ្យទីផ្សារសកលមានភាពរង្គោះរង្គើខ្លាំង ដើម្បីបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោន ដកថយមុន។

ទោះបីជាមានការភ្ញាក់ផ្អើលចំពោះការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងការបាត់បង់បុគ្គលសំខាន់ៗក៏ដោយ ក៏កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ នៅតែគ្រប់គ្រងស្ថានភាពយ៉ាងរឹងមាំ ដោយដឹកនាំទាំងសមរភូមិ ទាំអការអនុវត្តផែនការត្រៀមទុកជាមុន និងកំណត់យុទ្ធសាស្ត្រនានា ព្រមទាំងគោលដៅនៅក្នុងសង្គ្រាម។

កងឆ្មាំបដិវត្តន៍ IRGC ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកលោក Mojtaba Khamenei ឱ្យឡើងជាមេដឹកនាំកំពូលថ្មី បន្ទាប់ពីលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ ក្នុងការវាយប្រហារថ្ងៃដំបូងរបស់អាមេរិក-អ៊ីស្រាអែល។ លោក Fawaz Gerges មកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ្រ៍ បាននិយាយថា «សម្រាប់អ៊ីរ៉ង់ ពួកគេកំពុងតស៊ូដើម្បីអត្ថិភាព ហើយនេះគឺជាសង្គ្រាមពេញបន្ទុកដ៏ខ្លាំងក្លាបំផុត»។

អ្នកជំនាញផ្សេងទៀតបានលើកឡើងថា ផ្នត់គំនិតនៃសង្គ្រាមពេញទំហឹងនេះហើយ គឺជាមូលហេតុពីក្រោយការបង្កើនការវាយប្រហាររបស់អ៊ីរ៉ង់ ទូទាំងតំបន់ឈូងសមុទ្រ ដោយកំណត់គោលដៅលើមជ្ឈមណ្ឌលថាមពលនានា ចាប់ពីកាតា រហូតដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីបង្កការរំខានដល់សេដ្ឋកិច្ចជាអតិបរមា ក្នុងគោលបំណងបង្កើនការខាតបង់ដល់ប្រទេសជិតខាង អឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងសាកល្បងឆន្ទៈនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ថាទ្រាំទ្រក្នុងសង្រ្គាមនេះបានយូរប៉ុនណា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm