បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យមេីលការរៀបចំថ្នាក់រៀនបណ្តោះអាសន្ន នៅជំរំជនភៀសសឹក នៃសាលាបឋមសិក្សាកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត លោកគ្រូ អ្នកគ្រូ និងប្រតិភូអង្គការ Unicef។
ការចុះពិនិត្យដោយផ្ទាល់នូវរចនាសម្ព័ន្ធថ្នាក់រៀនបណ្តោះអាសន្ន និងសម្ភារសិក្សានានាដែលទើបដំឡើងរួចរាល់ នាពេលនេះសូមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ Unicef ដែលបានចូលរួមចំណែកជួយគាំទ្រដល់វិស័យអប់រំនាពេលកន្លងមក ជាពិសេសបានឧបត្ថម្ភថ្នាក់រៀនបណ្តោះអាសន្នស្តង់ដាដល់សាលាបឋមសិក្សាកណ្ដោល ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការសិក្សារបស់កុមារក្នុងតំបន់ដែលកំពុងរងផលប៉ះពាល់។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួន ដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនៅសាលាបឋមសិក្សាកណ្ដោលផងដែរ៕










