ការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់រាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ

2022/03/25 07:51:01 pm        1.0 K

ភ្នំពេញ៖ ប្រសិទ្ធភាពនៃការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការសម្អាតប្រាក់រាជរដ្ឋាភិបាល បាន​ផ្តល់​នូវស្ថិរភាពសន្តិសុខសង្គម​ ជាពិសេសការផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគ​ក្នុងស្រុក និង​កំពុងទាក់ទាញដល់វិនិយោគិន ​និងធុរកិច្ច​ដែលមានបំណង​មក​វិនិយោគនៅកម្ពុជាបន្ថែម ។

លោកឧកញ៉ា​ លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍​ជា​មួយ​ភ្នាក់ងារអ្នកយកព័ត៌មាន ​BTV នៅថ្ងៃទី ​២៥ ខែ មីនា​ ឆ្នាំ ២០២២ ថា ជុំវិញការប្រឆាំង​សម្អាត​ប្រាក់នេះ ​វាមានសារៈសំខាន់ណាស់ ប្រទេសណាក៏មានច្បាប់ដើម្បីប្រឆាំង​នឹងការសម្អាតប្រាក់ ក្នុងនោះ​មានកត្តាជាច្រើន​ដែលត្រូវទប់ស្កាត់ដូចជាការជូញដូរគ្រឿងញៀន និងការចាប់ជម្រិត​ជា​ដើម ​គឺជាប្រាក់ដែលមិនស្អាតស្អំ ​ជាពិសេសការ​កឹកកេង​ពន្ធរដ្ឋ ​សម្រាប់អ្នករកស៊ីទទួលទាន ប្រសិន​បើយើងមិនបានអនុវត្តឲ្យបានត្រឹមត្រូវ ​នឹងធ្វើឲ្យការប្រកួតប្រជែងគ្មាន​តម្លាភាព និងមិនមាន​ស្មើរភាពគ្នា។

លោកឧកញ៉ា បន្តថា ជុំវិញបញ្ហាការសម្អាតប្រាក់នេះ ​ប្រសិនអនុវត្តច្បាប់ និងទប់ស្កាត់ប្រកប​ដោយ​ដោយប្រសិទ្ធភាព ​នឹងអាចបំបាត់​បាននូវមុខរបរទុច្ចរិត ដែលជាបច្ច័យល្អនៃការផ្តល់ទំនុកចិត្ត​ដល់​អ្នករកស៊ីទទួលទាន ​ជាពិសេសជាការជម្រុញទាក់ទាញ ​បន្ថែមដល់វិនិយោគិន​ និងធុរកិច្ចផ្សេងៗ ដែលមានបំណងវិនិយោគនៅកម្ពុជា ។

ចំណែកលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា​ មើលឃើញថា ​រាជរដ្ឋាភិបាល មានវិធាន​គ្រប់គ្រាន់ ជាពិសេសស្ថាប័នធនាគារជាតិនៃកម្ពុជា ​បានដាក់ចេញនៃការទប់ស្កាត់ និង​សេចក្តីណែនាំលម្អិតជាច្រើន​ ក្នុងនោះគ្រឹះស្ថានហិរញ្ញវត្ថុក៏មានប្រព័ន្ធតាមដាន​ផងដែរ ដោយ​មិន​ត្រឹមតែគ្រប់គ្រងអតិថិជនរបស់ធនាគារប៉ុណ្ណោះទេ គឺគ្រប់គ្រងតាមដានរហូតដល់​អតិថិជនរបស់​អតិថិជន​ធនាគារថែមទៀត។

លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បានបញ្ជាក់នៅក្នុង​សិក្ខា​សាលាបណ្តុះបណ្តាលស្តីពីនិយាមនីតិវិធីប្រតិបត្តិការ ​សម្រាប់​អ​ង្កេតបទល្មើសពន្ធដារ និង​បទល្មើស​សម្អាតប្រាក់ថា​ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំ ​និយាមនីតិវិធីប្រតិបត្តិការ, សៀវភៅ​ណែនាំ​ការស៊ើបអង្កេត, លក្ខខណ្ឌតម្រូវអប្បរមា ​និងការផ្តល់ធាតុចូលពីក្រុមការងារពាក់ព័ន្ធ។ ក្រៅពីនេះ ​ការដាក់ចេញ​ និយាមនីតិវិធីប្រតិបត្តិការ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការស៊ើបអង្កេត​បទល្មើសកម្រិតជំនាញវិជ្ជាជីវៈ​ និងការរក្សាសម្ងាត់របស់មន្រ្តីស៊ើបអង្កេត ក្នុងនោះប្រភព​នៃករណី​សង្ស័យ អគ្គនាយកដ្ឋាន​នឹងកសាងសំណុំរឿង​ ដើម្បីអនុវត្តលើវិធានការណ៍ភ្លាមៗ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm