តម្លៃប្រេងធ្លាក់ចុះ១០% ខណៈលោក Trump ព្រមានវាយប្រហារអ៊ីរ៉ង់«ខ្លាំងជាង២០ដង» បើបិទច្រកសមុទ្រ Hormuz

2026/03/10 06:15:37 pm        165

តម្លៃប្រេងបានធ្លាក់ចុះ ១០% នៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមានថា ទីក្រុងតេអេរ៉ង់នឹងត្រូវបានវាយប្រហារ «ខ្លាំងជាងនេះ ២០ ដង» ប្រសិនបើអ៊ីរ៉ង់ព្យាយាមបញ្ឈប់លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈបានបង្ហាញសញ្ញាផងដែរថា ជម្លោះជាមួយអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ប្រេងឆៅអន្តរជាតិ Brent បានធ្លាក់ចុះជិត ១១% មកនៅត្រឹម ៨៨,៣៦ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ៩:២៥ យប់ ម៉ោងនៅអាមេរិក។ ប្រេងឆៅអាមេរិកបានធ្លាក់ចុះជាង ១០% មកនៅត្រឹម ៨៥,១៧ ដុល្លារក្នុងមួយបារ៉ែល។

ការធ្លាក់ចុះនេះ កើតឡើងបន្ទាប់ពីតម្លៃប្រេងបានហក់ឡើងលើសពី ១០០ ដុល្លារក្នុង១បារ៉ែល កាលពីថ្ងៃចន្ទ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ Truth Social ថា «ប្រសិនបើអ៊ីរ៉ង់ ធ្វើអ្វីមួយដែលបញ្ឈប់លំហូរប្រេងនៅច្រកសមុទ្រ Hormuz ប្រទេសនេះនឹងត្រូវបានសហរដ្ឋអាមេរិកវាយប្រហារខ្លាំងជាងនេះ២០ដង ខ្លាំងជាងអ្វីដែលធ្លាប់វាយប្រហាររហូតមកដល់ពេលនេះ»។ ច្រកសមុទ្រនេះស្ថិតនៅចន្លោះប្រទេសអូម៉ង់ និងប្រទេសអ៊ីរ៉ង់ គឺជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ទីផ្សារថាមពលពិភពលោក។ យោងតាមវេទិកា Kpler បានឱ្យដឹងថា ប្រេងប្រហែល១៣លានបារ៉ែល បានឆ្លងកាត់ផ្លូវទឹកនេះក្នុងឆ្នាំ២០២៥ មានចំនួនប្រហែល៣១% នៃលំហូរប្រេងតាមសមុទ្រនៅទូទាំងពិភពលោក។ វាភ្ជាប់ប្រទេសផលិតប្រេងធំៗនៅឈូងសមុទ្រ រួមមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ និងអារ៉ាប់រួម ទៅកាន់ឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។

លោក Trump បាននិយាយនៅក្នុងសាររបស់លោកថា «នេះគឺជាអំណោយពីសហរដ្ឋអាមេរិកដល់ប្រទេសចិន និងប្រទេសទាំងអស់ ដែលប្រើប្រាស់ច្រកសមុទ្រ Hormuz យ៉ាងច្រើន ហើយសង្ឃឹមថាវាជាកាយវិការមួយដែលនឹងត្រូវបានកោតសរសើរ»។ សង្គ្រាមអ៊ីរ៉ង់ ដែលកំពុងរាលដាល បានធ្វើឱ្យផលិតកម្មប្រេង និងការដឹកជញ្ជូនប្រេងឆ្លងកាត់តំបន់មជ្ឈិមបូព៌ាធ្លាក់ចុះ ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលនៅទូទាំងពិភពលោកមានភាពតានតឹង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm