គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា និងរបៀបវារៈមួយចំនួនទៀត

2026/03/10 11:23:47 am        135

គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗ មួយចំនួន ក្នុង​នោះមា​នសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​វឌ្ឍន​ភាព​ការ​អនុវត្ត​ការ​ងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចប្រ​ជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា ឆ្ន២០២៦ ខាងមុខនេះ។

តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះ​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្ត​ក្នុង​ការ​បោស​សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ BTV ថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២៦ នឹងមានកិច្ចប្រជុំពិភាក្សា និង​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេ​ក​វិទ្យា ហើយវឌ្ឍនភាពនៃកិច្ចការនេះ នឹងត្រូវបានផ្សព្វផ្សាយនៅពេលចប់កិច្ចប្រជុំ។ ដោយ​លោក​ជំទាវ​បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នឹង​បង្កើត​បាន​ជា​ក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជា​អាទិភាព​មួយ​ដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀប​ចំ​ឡើង​ស្រប​តាម​អនុ​សញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជា​បាន​ចុះ​ហត្ថ​លេខានាពេលកន្លងមក។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌​បាន​រៀប​ចំ​នូវ​សេចក្តី​​ព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និងបានដាក់​ឆ្លង​កិច្ច​ប្រជុំ​អន្តរ​ស្ថាប័ន ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភា​ព​គ្រប់​ជ្រុង​ជ្រោយ​នៃ​សេចក្តី​ព្រាង​ច្បាប់នេះ និងធានាប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​។ ជាលទ្ធផលអង្គប្រជុំបានឯកភាពជារួមលើសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា”៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

អត្ថបទវិភាគ៖ ផលប៉ះពាល់សេដ្ឋកិច្ច និងនយោបាយពិភពលោកនៃសង្គ្រាមរបស់អ៊ីស្រាអែល-សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់
2026/03/10 01:51:24 pm        1
ក្រសួងអប់រំ និងKOICA ប្រជុំ​ពិនិត្យលើកម្មវិធីផ្តល់​អាហារ​តាម​សាលា​រៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍នៅកម្ពុជា ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ
2026/03/10 01:38:35 pm        1
រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​មជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ
2026/03/10 01:05:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អត្ថបទវិភាគ៖ ផលប៉ះពាល់សេដ្ឋកិច្ច និងនយោបាយពិភពលោកនៃសង្គ្រាមរបស់អ៊ីស្រាអែល-សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់

2026/03/10 01:51:24 pm
​ក្រសួងអប់រំ និងKOICA ប្រជុំ​ពិនិត្យលើកម្មវិធីផ្តល់​អាហារ​តាម​សាលា​រៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍នៅកម្ពុជា ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ
2026/03/10 01:38:35 pm
​រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​មជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ
2026/03/10 01:05:14 pm
​លោក Putin ថា រុស្ស៊ី អាចផ្គត់ផ្គង់ ប្រេង និងឧស្ម័នដល់អឺរ៉ុប បាន ខណៈតម្លៃថាមពលកើនឡើង
2026/03/10 01:00:39 pm
​ប៉ាគីស្ថាន នឹងបិទសាលារៀន និងចាត់វិធានការផ្សេងៗកាត់បន្ថយថាមពល ខណៈតម្លៃប្រេងកើនឡើង
2026/03/10 12:54:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/09 02:12:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/09 07:02:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/09 07:36:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/08 01:23:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/09 08:55:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am