ការងារជិត ៣ពាន់កន្លែង កំពុង​ផ្សព្វ​ផ្សាយ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ សម្រាប់​អ្នក​មាន​តម្រូវ​ការ

2026/03/10 06:42:37 pm        279

ឱកាសការងារចំនួនជិត ៣ពាន់កន្លែងនៅតាម ក្រុមហ៊ុន រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន១១ កំពុង​មានតម្រូវការកម្លាំងពលកម្មចំពោះអ្នកមានតម្រូវការ ជាពិសេស សិស្សនិស្សិត និងអ្នក​ស្វែង​រក​ការ​ងារ​ធ្វើ បរិវេណវិទ្យាស្ថាន វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)។

មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យ​ដឹងនៅក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅព្រឹកថ្ងៃទី១០ មីនា ឆ្នាំ​២០២៦​នេះ​ថា ក្រុមហ៊ុន រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន១១ ដែលកំពុងមាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជិត ៣ពាន់​កន្លែងនេះ ស្មើនឹង៥៣មុខតំណែង ត្រូវ​បាន​នាំ​យក​មក​ដាក់​តាំង​បង្ហាញ​តម្រូវ​ការ​កម្លាំងពលកម្ម ដើម្បីស្វាគមន៍យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ មក​ដាក់​ពាក្យ ​និងសម្ភាសការងារភ្លាមៗនៅក្នុងវេទិកាការងារនេះ។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ មានដូចជា៖ និយោជក​អាច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ឱកាស​ការងារ ឱកាសកម្មសិក្សាការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និង​អនាគត ដើម្បីទាក់ទាញអ្នកស្វែងរកការងារ ដែលមានសមត្ថភាព សក្តានុពល ព្រមទាំងអា​ច​ធ្វើ​ការ​ដាក់​ពាក្យសម្ភាសបេក្ខជនភ្លាមៗ នៅនឹងកន្លែងដោយងាយស្រួល ចំណេញពេលវេលា។ សិស្សា​នុសិស្ស និងអ្នកស្វែងរកការងារទាំងអស់ អាចទទួលបានព័ត៌មានឱកាសការងារ ,ឱកាស​កម្ម​សិក្សា​ការងារ, ការប្រឹក្សាយោបល់ មគ្គទេសក៍អាជីព ការងារ និងវិជ្ជាជីវ: ព្រមទាំងការ​ចែក​រំលែក​ចំណេះ​ដឹងថ្មីៗបន្ថែមនូវព័ត៌មានទីផ្សារការងារជាដើម ដែលកំពុងមានសក្ដានុពល និង​តម្រូវ​ការ​ខ្ពស់​-ល-។

លោក ហេម ប៊ុណ្ណារិទ្ធ មន្រ្តីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ខាងផ្នែកវិស័យហិរញ្ញវត្ថុ និងលោក ថុន ដាណេ រដ្ឋបាល និងធនធានមនុស្ស នៃក្រុមហ៊ុនផលិតកម្មបង្គុំខ្សែអេឡិចត្រូនិករថយន្ត ដែល​ចូល​រួម​វេទិកានេះ បានអំពាវនាវដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារ អាច​យក​ប្រវត្តិរូបសង្ខេប ដើម្បីចូលរួមដាក់ពាក្យ ឬជាការសួរនាំព័ត៌មាន ក៏ដូចជា​ស្វែ​ង​យ​ល់​បន្ថែម​អំពី​ឱកាស​ការងារដែលកំពុងមានតម្រូវការលើគ្រប់វិស័យក៏បានដូចគ្នា ដើម្បីជាបទពិសោធន៍ និង​ដើម្បី​ត្រៀមខ្លួន មុនសម្រេចចិត្តដាក់ពាក្យការងារ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅ​តាម​គ្រឹះ​ស្ថានឧត្តមសិក្សារដ្ឋ និងឯកជនស្ថិត ក្រោយក្រសួងអប់រំ យុវជន និងកីឡា ជា​ពិសេស​គ្រឹះ​ស្ថាន​ឧត្តមសិក្សារបស់ TVET ដោយបានផ្ដល់​អត្ថ​ប្រយោជន៍​ដ៏​ធំធេង​ដល់​​ការ​អភិវឌ្ឍ​ទីផ្សារ​ការ​ងារ​កម្ពុជាដែលជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល។ យន្តការ «វេទិកាការងារ និង​ឱកាស​កម្មសិក្សាការងារ» នេះ បានដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតជម្រើសនៃប្រភពព័ត៌មាន និង​នាំយកឱកាសការងារទៅដល់ទីកន្លែងផ្ទាល់ជូនដល់កម្លាំងពលកម្មគ្រប់ប្រភេទ ដែ​ល​រស់​នៅ​តាម​ជន​បទ និងទីប្រជុំជនទូទាំងប្រទេស ជាពិសេសយុវជនកំពុងបន្តការសិក្សា និង​បញ្ចប់​ការ​សិក្សា​ក្នុង​វគ្គបណ្ដុះបណ្ដាលជំនាញ ១លាន ៥សែននាក់ ក៏ដូចជាសញ្ញាបត្រជាន់ខ្ពស់ និង​បរិញ្ញា​បត្រ​បច្ចេកទេសជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        71
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm