រដ្ឋបាលខេត្តបាត់ដំបង ណែនាំពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់

2026/03/10 07:04:32 pm        281

បាត់ដំបង៖ ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ព្រមទាំង​ធានា​បាន​នូវ​និរន្តរភាព​នៃ​ការ​ផ្គត់​ផ្គង់ និង​ការ​អនុវត្ត​ថ្លៃ​លក់​ប្រេង​ឥន្ធនៈ​មិន​ដំឡើង​ថៃ្ល​ខុសប្រក្រតី រដ្ឋបាលខេត្តបាត់ដំបង បានណែនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាល​ក្រុង ​ស្រុក និងកម្លាំងមានសមត្ថកិច្ចត្រូវចុះផ្សព្វផ្សាយ អប់រំណែនាំដ​ល់គ្រ​ប់ម្ចា​ស់ស្ថា​នីយ​ប្រេង​ឥន្ធនៈ​ ដេប៉ូចែកចាយ និងអ្នកលក់រាយ​ទាំង​អស់​ក្នុង​មូលដ្ឋាន​ឱ្យ​អនុវត្ត​បាន​ខ្ជាប់​ខ្ជួន​ម៉ឺង​ម៉ាត់​លើ​តម្លៃ​នៃ​ការលក់ប្រេងឥន្ធនៈស្របតាមការជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្មឱ្យបានជាប់ជាប្រចាំ និង​មានប្រសិទ្ធភាពខ្ពស់។

តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំបន្ថែមដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋចូលរួមបង្ការ និងគ្រប់គ្រងហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ ដើម្បីធានាបាននូវការសន្សំសំចៃ និងចៀសវាងដាច់ខាតនូវការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកដោយពុំមានការចាំបាច់ដែលអាចប្រឈមនឹងការគ្រប់គ្រង និងប្រើប្រាស់ឥន្ធនៈដែលអាចបង្កឱ្យមានគ្រោះអាសន្ននានានាំឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

រដ្ឋបាលខេត្ត ជំរុញមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវសហការចុះត្រួតពិនិត្យទីតាំងស្ថានីយ ប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយទាំងអស់ដើម្បីក្តាប់បាននូវស្ថានភាពជាក់ស្តែង និងណែនាំ លើកទឹកចិត្តឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពស្របតាមបទដ្ឋានកំណត់ និងគោរព តាមគោលការណ៍តម្លៃលើទីផ្សារដោយមិនឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។ទន្ទឹមនេះត្រូវស្រាវជ្រាវ និងត្រួតពិនិត្យរាល់ការក្លែងបន្លំយថាប្រភេទ និងបរិមាណពាក់ព័ន្ធនឹងអាជីវកម្មមិនសុច្ចរិត។ករណីម្ចាស់ទីតាំងស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយ អនុវត្តថ្លៃលក់ដំឡើងខុសប្រក្រតី ដោយផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កម្លាំងមានសមត្ថកិច្ច និងផ្នែកជំនាញ នឹងបិទទីតាំងទាំងអស់នោះព្រមទាំងអនុវត្តតាមនីតិវិធីច្បាប់។

រដ្ឋបាលខេត្ត សង្កត់ធ្ងន់ថា ទទួលបានសេចក្ដីណែនាំនេះ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កម្លាំងមានសមត្ថកិច្ច ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។ករណីមានបញ្ហាមិនប្រក្រតីណាមួយត្រូវធ្វើសេចក្តីរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីមានវិធានការ៕ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm