បារាំង និងសម្ព័ន្ធមិត្ត កំពុងត្រៀមបេសកកម្ម «ការពារ» ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz

2026/03/10 07:28:06 pm        186

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ ទី៩ ខែមីនា បានព្រមានថា ការវាយប្រហារលើប្រទេសស៊ីប គឺជាការវាយប្រហារលើទ្វីបអឺរ៉ុបទាំងមូល និងបាននិយាយថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងរៀបចំបេសកកម្ម «ការពារ» ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz ខណៈ សង្គ្រាមនៅមជ្ឈិមបូព៌ាបានចូលដល់សប្តាហ៍ទីពីរ។

ថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីប ដើម្បីពិភាក្សាអំពីសន្តិសុខប្រចាំតំបន់ លោក Macron បាននិយាយថា បេសកកម្មនេះនឹងមានបំណងអមការពារនាវាដឹកទូរទំនិញ(កុងតឺន័រ) និងនាវាដឹកប្រេង ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz «បន្ទាប់ពីបញ្ចប់ដំណាក់កាលដ៏ក្តៅគគុកនៃជម្លោះ»។ លោក Macron បាននិយាយនៅទីក្រុង Paphos នៅឆ្នេរសមុទ្រភាគនិរតីប្រទេសស៊ីបថា «នេះគឺចាំបាច់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែក៏សម្រាប់លំហូរឧស្ម័ន និងប្រេងផងដែរ ដែលត្រូវតែអាចចេញពីតំបន់នេះម្តងទៀត»។

ថ្លែងរួមជាមួយប្រធានាធិបតីប្រទេសស៊ីប លោក Nikos Christodoulides និងនាយករដ្ឋមន្ត្រីប្រទេសក្រិក លោក Kyriakos Mitsotakis លោក Macron បាននិយាយថា «បេសកកម្មការពារនិងគាំទ្រ» នឹងត្រូវបានធ្វើឡើងដោយរដ្ឋអឺរ៉ុប និងមិនមែនអឺរ៉ុប។ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ដើម្បី«បង្កើន»ប្រតិបត្តិការរបស់ខ្លួនការពារការធ្វើចរាចរណ៍តាមផ្លូវសមុទ្រនៅមជ្ឈិមបូព៌ា។ សហភាពអឺរ៉ុប បានពិភាក្សាអំពីការពង្រឹងបេសកកម្មកងទ័ពជើងទឹករបស់ខ្លួននៅសមុទ្រក្រហម បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដែលបានបង្កឱ្យមានសង្គ្រាមក្នុងតំបន់កាន់តែរាលដាល។ ចរាចរណ៍តាមផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ជាផ្លូវទឹកសំខាន់មួយនៅឈូងសមុទ្រដែលប្រេងឆៅមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់ ស្ទើរតែឈប់ដំណើរការចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm