រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ និងយន្តការ​ជាច្រើនជួយ​សម្រួល​ដល់​គ្រួសារ​យុទ្ធជនពលី

2026/03/10 07:41:55 pm        272

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹក​នាំ​ដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​គោល​នយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ខណៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំង​អស់​ចង​ចាំ​ជានិច្ច​នូវវីរភាព​ដ៏​អង់​អាច​ក្លាហា​ន​របស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធ​ហត្ថ​ដែល​បាន​បូជា​អាយុ​ជីវិត​ដើម្បី​ការ​ពារ​បូរណភា​ពទឹកដី និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់​សារ​ជា​ថ្មី​តាមរយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែង​តែ​យក​ចិត្ត​ទុក​ដាក់ខ្ពស់បំផុតចំពោះក្រុមគ្រួសាររបសស់យុទ្ធជនពលី និងវីរកងទ័ព វីរនគរបាលជាតិ និង​វីរ​កង​រាជអាវុធហត្ថដែលកំពុងខិតខំការពារជាតិ បូរណភាពទឹកដី និងប្រជាជន។

ឯកឧត្តមបានថ្លែងថា ជាក់ស្ដែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៩ ខែ​មីនា ​ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសារវីរកងទ័ពពលី នៅក្នុងមូលដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង និងបាននាំអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈ​ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅប្រចាំថ្ងៃផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតក៏បាន​អញ្ជើញ​គោរ​ព​វិញ្ញាណក្ខន្ធ​វីរកងទ័ពដែលបានពលីក្នុងសមរភូមិដើម្បីការពារបូរណភាពទឹកដី និងបានពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណៈ​ទុក្ខ​ដ៏​ក្រៀម​ក្រំបំផុត​ និង​ប្រសាសន៍​សួរ​សុខទុ​ក្ខ​ពី​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះក្រុមគ្រួសារសពផងដែរ។

ការប្រគល់ផ្ទះថ្មីនិងអំណោយសម្បុរសធម៌ជាច្រើន រួមទាំងការជួយជ្រោមជ្រែងជីវភាពគ្រួសារ និង​កូន​ៗ​របស់វីរយុទ្ធជនពលី គឺជាសកម្មភាព​ដ៏លេច​ធ្លោ​មួយ​ដែល​លោក​ជំទាវ​បណ្ឌិត​តែង​តែ​ធ្វើ​ជា​បន្ត​បន្ទាប់​នារយៈពេលចុងក្រោយនេះនៅក្នុងបណ្តាខេត្ត​នានា​ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និ​ង​លោក​ជំទាវបណ្ឌិត លើគ្រួសារ​យុទ្ធជនពលី​ដែល​បានលះប​ង់​ជីវិត​ដើម្បី​បុព្វ​ហេតុ​ការពា​រ​ជាតិ​មាតុ​ភូមិ និង​ប្រជាពលរដ្ឋខ្មែរ។ សកម្មភាពនេះក៏សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់​ដឹក​នាំ និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរ​នគរ​បាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និង​ការ​ពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តមបន្តថា ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលនយោបាយ និង​យន្ត​ការ​​ជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់​ជូន​មុខ​របរ​ចិញ្ចឹម​ជីវិត ​ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អា​ហារូបករណ៍​ដល់​កូន​​ៗ​ឱ្យ​បាន​សិក្សា​រហូ​ត​ដល់​កម្រិត​បរិញ្ញា​បត្រ ការរៀបចំឥណទានសារជាថ្មី និងការដោះស្រាយ​បំណុល​ជូន​វីរយុទ្ធជន​ក្នុង​សមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ​វីរយុទ្ធជនពលីថែមទៀតផង។

សម្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការស្វះស្វែងរកបទឈប់បាញ់ និង​ការ​គោរព និងអនុវត្តបទឈប់បាញ់គឺជាការផ្តល់តម្លៃដល់ជីវិតមនុស្សពោលគឺជាការបញ្ចប់ការស្លាប់ ការ​រងរបួស និងការខូចខាតផ្សេងៗទៀតមកលើប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គម ហើយងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូតវិញ។ ជម្រើស​សន្តិភាព​នេះ​ទទួល​បានការសាទរនិងគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ការតបស្នង​សង​គុណ​ចំ​ពោះ​គ្រួសារ​វីរយុទ្ធជនពលី គឺជាគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​គ្រប់​រូប ខណៈដែល​រាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយ​បញ្ហា​ព្រំដែន​យ៉ាង​សកម្ម​ដោយ​មធ្យោបាយ​សន្តិវិធីតាមរយៈយន្តការការទូត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm