អាមេរិក៖ ជំនួយរបស់អង្គការសហប្រជាជាតិទៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវការការវាយតម្លៃ

2026/03/10 07:50:16 pm        110

ទោះបីជាអ្វីដែលខ្លួនចាត់ទុកថាជា «មហន្តរាយ» មនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ទី៩ ខែមីនា ថា ជំនួយអន្តរជាតិទៅកាន់ប្រទេសនេះ គួរតែត្រូវបានវាយតម្លៃ ដោយសារតែ «ភាពប្រកាន់តឹង» របស់ក្រុមតាលីបង់ និងការដកចេញសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនស្ត្រី។

ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសអាហ្វហ្គានីស្ថាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បាននិយាយថា ថវិកាសម្រាប់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលអាណត្តិនឹងត្រូវបន្តនៅសប្តាហ៍ក្រោយនេះ គឺជាថវិកាច្រើនបំផុតនៃបេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិណាមួយនៅក្នុងពិភពលោក។

លោក Waltz បាននិយាយថា «ដោយសារតែភាពប្រកាន់តឹងរបស់ក្រុមតាលីបង់ យើងត្រូវតែវាយតម្លៃដោយប្រុងប្រយ័ត្នអំពីប្រយោជន៍នៃជំនួយអន្តរជាតិ និងការចូលរួមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន» ទោះបីជាលោកបានបញ្ជាក់ពី «មហន្តរាយមនុស្សធម៌» កំពុងបន្តនៅទីនោះក៏ដោយ។ លោកបាននិយាយបន្ថែមថា «ក្រុមប្រឹក្សានេះ ត្រូវតែពិចារណាដោយប្រុងប្រយ័ត្ននូវថវិកាដែលយើងផ្តល់រួមគ្នាសម្រាប់ថវិកាបេសកកម្ម នៅពេលដែលបុគ្គលិកជាតិជាស្ត្រីរបស់បេសកកម្ម មិនអាចចូលទៅក្នុងការិយាល័យដើម្បីធ្វើការបាន»។ ប្រទេសអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់ក្រុមតាលីបង់កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌បន្ទាន់បំផុតមួយរបស់ពិភពលោក។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនអាហ្វហ្គានីស្ថានជាង ១៧ លាននាក់ ឬមួយភាគបីនៃចំនួនប្រជាជនសរុប កំពុងប្រឈមកង្វះស្បៀងអាហារធ្ងន់ធ្ងរ រួមទាំង ៤,៧ លាននាក់កំពុងប្រឈមនឹងកម្រិតនៃភាពអត់ឃ្លានក្នុងគ្រាអាសន្ន។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm