កីឡាជឺជីតស៊ូបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ដោយជោគជ័យ ជាមួយ​កំណើន​អ្នក​ចូល​រួម​ទ្វេដង

2026/03/10 09:21:08 pm        183

ការ​ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៤ បានបញ្ចប់ដោយជោគជ័យ ក្រោយ​ដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលដំបូលទូក នៃ​សាកល​វិទ្យាល័យ​ភូមិ​ន្ទ​ភ្នំពេញ ជាមួយកំណើនកីឡាករ-កីឡាការិនីចូលរួមទ្វេដង បើ​ធៀប​កាល​ពី​ឆ្នាំ​មុន​។

លោក សំអុន បូរមី អគ្គលេខាធិការកីឡាជីជឺតស៊ូកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ មានកីឡាករ-កីឡាកា​រិនីចូលរួមសរុប ២៣០នាក់ មកពី ១៨ក្លិប ដែលជាចំនួន​បំបែក​កំណត់​ត្រា​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ជាក់ឆ្នាំការរៀបចំលើកដំបូង កាលពីឆ្នាំ២០២២ មានអ្នកចូលរួមត្រឹម ៦៥នាក់ និង​ឆ្នាំ២០២៥ កន្លងទៅ មានអ្នកចូលរួមត្រឹម ១២៣នាក់ប៉ុណ្ណោះ។

ជាមួយកំណើនអ្នកចូលរួមគួរឲ្យភ្ញាក់ផ្អើលនេះ បានបង្ហាញ​ពី​ភាព​រីក​ចម្រើន​មិន​អាច​ប្រកែក​បាន​របស់​វិស័យ​កីឡាជឺជីតស៊ូនៅកម្ពុជា ក្រោមយុទ្ធសាស្ដ្រដ៏ត្រឹមត្រូវរបស់សហព័ន្ធ ក្នុងការពង្រីក​ឲ្យ​មាន​ក្លិប និងអត្តពលិកតាមបណ្ដាខេត្តនានា ទើបធ្វើឲ្យការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មាន​ការ​កើន​ឡើង ទាំងបរិមាណ និងគុណភាព ។ នេះគឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ស្វែង​រក​ធន​ធាន​កីឡាករ​-កីឡាការិនីឆ្នើមៗ ត្រៀមការ​ប្រកួត​លើ​ឆាក​អន្ដរជាតិនានា។

មិន​តែ​ប៉ុណ្ណោះ សហព័ន្ធក៏បានយកព្រឹត្តិការណនេះ ជាការអនុវត្តជាក់ស្ដែង សម្រាប់​កសាង​ធនធា​ន​មន្ដ្រីបច្ចេកទេស ត្រៀមរៀបចំព្រឹត្តិការណ៍អន្ដរជាតិនាពេលខាងមុខ ដោយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​កម្ម​ តាមរយៈប្រព័ន្ធ Smoothcomp សម្រាប់ការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យប្រកួត ក្នុង​គោល​បំណង​ចង់ឲ្យកីឡាករជំនាន់ក្រោយ ទទួលបាននូវបទពិសោធន៍ និងស្គាល់​រស់​ជាតិ​នៃ​ការ​ប្រកួត​កម្រិត​អន្តរជាតិ ដែលរៀបចំក្នុងប្រទេសកម្ពុជាផងដែរ។

ថ្លែងក្នុង​ពិធីបិទការប្រកួតនោះដែរ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះ​ភាពជោគជ័យនៃការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ។ ឯកឧត្តម​បាន​ចាត់​ទុក​ការ​ប្រកួត​ថ្នាក់​ជា​តិ​នេះ គឺជាការត្រៀមលក្ខណៈមួយ ដើម្បីត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ជឺជីត​ស៊ូជើង​ឯក​អាស៊ី​អាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ នាខែសីហាខាងមុខ ។ ជាមួយគ្នា ឯកឧត្តម​ក៏​បាន​ជំរុញ​ឲ្យ​កីឡាករ​-កីឡាការិនីទាំងអស់ បន្ដខិតខំហ្វឹកហាត់ ដើម្បីមានឱកា​សប​ង្ហាញ​សមត្ថ​ភាព​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតផ្សេងៗទៀតផងដែរ។

គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ជាតិដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃ ជាលទ្ធផល ក្នុង​កីឡាករ-កីឡាការិនីចូលរួមទាំង ១៨ក្លិប គឺក្លិបគិរីជឺជីតស៊ូ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​សរុប​ ៤៥គ្រឿង (មាស ១១ ប្រាក់ ១០ និងសំរឹទ្ធ ២០), ក្លិប Aokas ឈរលេខ២ ឈ្នះ​មេដាយ​សរុប ២៩គ្រឿង (មាស ១១ ប្រាក់ ៩ និងសំរឹទ្ធ ៩) និងក្លិបខេមអេដ ឈរលេខ៣ ឈ្នះ​មេដាយ​សរុប​ ៦គ្រឿង (មាស ៣និងសំរឹទ្ធ ៣) ហើយក្លិបផ្សេងៗ សុទ្ធតែទទួលបានមេដាយ ដោយ​ក្លិប​ខ្លះ ​ឈ្នះមេដាយគ្រប់កម្រិត ខណៈក្លិបខ្លះឈ្នះមេដាយមាស ប្រាក់ ឬសំរឹទ្ធជាដើម៕ អត្ថបទ៖ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ

2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm