រដ្ឋមន្រ្តីសុខាភិបាល ដឹកនាំកិច្ចប្រជុំជាមួយមន្រ្ដីក្រសួង​ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើក​ទិស​ដៅបន្ត

2026/03/10 09:59:26 pm        312

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ច​ប្រជុំ​កម្រិត​ថ្នាក់​ដឹក​នាំ​លើក​ទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមា​ន​ការ​អញ្ជើញ​ចូល​រួម​ពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គ​នាយក​រង ​និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធាន​មន្ទីរ​សុខាភិបាល​រាជ​ធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, កាលពីរសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថាថា ទម្លាប់​រិះ​គិត​ពិចារណា នាំឱ្យយើងកាន់តែពូកែក្នុងការដោះស្រាយបញ្ហា បន្ថែមលើសពីនោះ គឺនាំ​ឱ្យ​យើង​ជា​អ្នក​ដឹកនាំ​មើលឃើញ លើសពីការដែលយើងទម្លាប់មើលមិនឃើញ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងណែនាំសំដល់ថ្នាក់ដឹកនាំក្រសួង គ្រូពេទ្យ និង​អ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវខ្ជាប់គុណធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរ (dignity) របស់ខ្លួន ដែល​ផ្សារ​ភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងបន្តពង្រឹង​គុណភាព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ទាំង​សេវា​រ​ដ្ឋ និងឯកជន។

ឯកឧត្តមក៏បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួង គ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាល ពង្រឹង​សមត្ថភាព​នៃការ​សង្គ្រោះបន្ទាន់នៅគ្រប់កម្រិត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសេវាឯកជន, បង្កើន​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់មូលនិធិសមធ៌និងប.ស.ស.ប្រកបដោយសមធម៌

ក្នុង​ឱកាសនោះឯកឧត្តមរដ្ឋមន្រ្ដីបានជំរុញដល់ មន្ទីរពេទ្យទាំងអស់យកចិត្ត​ទុក​ដាក់​ថែ​រក្សា​ហេដ្ឋា​រចនា​សម្ព័ន្ធ បរិស្ថាន អនាម័យ មធ្យោបាយទំនាក់ទំនង និងមធ្យោបាយធ្វើដំណើរ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ ត្រូវបន្ត​ខិតខំ​ប្រឹង​ប្រែង​ជំរុញ​ការងារ​ដោយ​ការទទួលខុសត្រូវខ្ពស់ សុជីវធម៌ គុណធម៌ សមធម៌ និងបង្កើន​ការ​សហការ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm