ក្រុមឧទ្ទាមឃើដនៅអ៊ីរ៉ាក់ និយាយថា ខ្លួនត្រៀមរួចជាស្រេច ដើម្បីទប់ទល់នឹងអ៊ីរ៉ង់

2026/03/10 10:03:54 pm        171

ក្រុមឧទ្ទាមឃើដឆ្វេងនិយម បាននិយាយចេញពីកន្លែងលាក់ខ្លួន នៅលើភ្នំអ៊ីរ៉ាក់ជិតប្រទេសអ៊ីរ៉ង់ថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែសង្ឃឹមថា នឹងមានការបះបោរ មុនពេលពួកគេធ្វើអន្តរាគមន៍ ដោយមានឬគ្មានការគាំទ្រពីសហរដ្ឋអាមេរិក។

បន្ទាប់ពីនិយាយថា លោកនឹង «គាំទ្រពេញទំហឹង»ចំពោះការវាយលុករបស់ក្រុមឃើដលើអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាបានផ្លាស់ប្តូរជំហរទៅវិញ កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា លោកមិនចង់បានការវាយប្រហារបែបនេះទេ។

មេបញ្ជាការជាន់ខ្ពស់ លោក Roken Nerada នៃគណបក្សជីវិតសេរីនៃជនជាតិឃើដ (PJAK) បាននិយាយថា៖«ប្រសិនបើមានការវាយប្រហារលើប្រជាជនឃើដ យើងត្រៀមខ្លួនគ្រប់មធ្យោបាយ ដើម្បីទប់ទល់ ដូចដែលយើងធ្លាប់ធ្វើនាពេលកន្លងមកនោះ»។

លោក Nerada អាយុ ៣៩ឆ្នាំ ដែលបានចូលរួមជាមួយក្រុមឧទ្ទាមនេះកាលពី ១៧ ឆ្នាំមុន បាននិយាយថា៖«ខ្ញុំគិតថា យើងអាចសម្រេចបាននូវសិទ្ធិរបស់យើង ដោយមិនចាំបាច់មានជំនួយពីសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតទេ»។ 

ដូចក្រុមឧទ្ទាមឃើដអ៊ីរ៉ង់ដទៃទៀតដែរ PJAK មានមូលដ្ឋាននៅលើភ្នំនៃតំបន់ឃើដឌីស្តង់ស្វយ័តភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់ ប៉ុន្តែបានបន្តលាក់ខ្លួននៅក្នុងតំបន់ដែលភាគច្រើនជាជនជាតិឃើដ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm