ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ គ្រោងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី៣១ ខែមីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នបានប្រមាណជិត១សប្តាហ៍មកនេះ៕