អ្នកនាំពាក្យនៃនាយកដ្ឋានស្ថានភាពអាសន្នរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមក មន្ទីរពេទ្យជិត ៣០ កន្លែង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាង ៤០កន្លែង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅទូទាំងប្រទេសនេះ។

លោកបាននិយាយថា៖«ដោយសារការវាយប្រហារលើសាធារណរដ្ឋឥស្លាមនេះ មន្ទីរពេទ្យចំនួន ២៩កន្លែង មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៤១ កន្លែង និងមជ្ឈមណ្ឌលរថយន្តសង្គ្រោះបន្ទាន់ចំនួន ១៨ កន្លែង ត្រូវបានខូចខាត»។
យោងតាមរបាយការណ៍ចុងក្រោយរបស់អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ យ៉ាងហោចណាស់មានជនស៊ីវិលអ៊ីរ៉ង់ចំនួន ១.៣៣២នាក់ បានបាត់បង់ជីវិត ដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើសាធារណរដ្ឋនេះ៕
