ព្រះសង្ឃនិងសប្បុរជននៅខេត្តស្វាយរៀងបន្តផ្តល់ម៉ូតូជាលើកទី១៤ជូនវីរកងទ័ពសមរភូមិមុខ

2026/03/10 11:26:34 pm        269

ស្វាយរៀង ៖  ព្រះសង្ឃ និងសប្បុរជន នៅខេត្តស្វាយរៀង បានបន្តផ្តល់ម៉ូតូជាលើកទី១៤ជូនវីរកងទ័ពសមរភូមិមុខ ដែលនេះជា ការបង្ហាញការគិតគូរដល់វីរកងទ័ពដែលកំពុងតែឈរជើងយ៉ាងរឹងមាំការពារទឹកដីពីការឈ្លានពាន។

ម៉ូតូចំនួន៥គ្រឿង របស់ប្រើប្រាស់ និងថវិកា ជាអំណោយបន្ថែមរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ស្វាយរៀង និងលោក ចាន់ សំណាង លោកស្រី គឹមធារី និងកុមារី ចាន់ ធីតា នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានធ្វើការ ប្រគល់ជូនដល់វីរកងទ័ពនៅសមរភូមិជួរមុខ ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តជម្ពូព្រឹក្សា ថ្ងៃទី១០ ខែមីនា នេះ។

ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ក្នុងនាមមន្ត្រីសង្ឃ និងតំណាងសប្បុរសជន បានមានសង្ឃដីកាសម្ដែង ការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជន ដែលឈរជើងនៅជួរមុខទប់ទល់នឹងសៀមឈ្លានពានបូរណភាពទឹកដី យ៉ាងអង់អាច ដោយមិនរាថយ ។

ព្រះអង្គបានមានសង្ឃដីកាបន្តថា សម្ភារ ម៉ូតូ អាវ និងថវិកា ដែលប្រគល់ជូនវីរកងទ័ពនៅពេលនេះក្នុងគោលបំ ណងផ្សារភ្ជាប់រវាងវីរកងទ័ពជួរមុខ និងសមរភូមិក្រោយតែប៉ុណ្ណោះ ហើយក៏ជាការឆ្លើយតបនូវមនោសញ្ចេតនារវាង ព្រះ សង្ឃ ពុទ្ធបរិស័ទ ពលរដ្ឋ ដើម្បីបំពេញបន្ថែមតម្រូវការរបស់វីរកងទ័ព។

តំណាងវីរកងទ័ពសមរភូមិជួរមុខ ដែលមកទទួលម៉ូតូនៅថ្ងៃនេះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ព្រះសង្ឃ ពលរដ្ឋ សប្បុរសជន ខេត្តស្វាយរៀង ដែលអំណោយនេះ គឺជាចំណែកយ៉ាងធំធេង និងជ្រាលជ្រៅបំផុតក្នុងបុព្វ ហេតុការពារទឹកដឹប្រឆាំងតបតជាមួយនឹងចោរសៀមដែលចូលទន្ទ្រានទឹកដីរបស់យើង៕

អត្ថបទ ៖ Phea Sarith

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm