ខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្មករច្រើន ខណៈរោងចក្រកើនឡើងដល់ជិត ១៦០០កន្លែង

2026/03/10 11:44:46 pm        113

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានរោងចក្រសហគ្រាស កើនឡើងដល់ជិត១ ៦០០កន្លែង ហើយកំពុងមានតម្រូវការកម្មករ និយោជិកច្រើន ដូចនេះជាឱកាសល្អ សម្រាប់ប្រជាពលរដ្ឋ យុវជន និងបងប្អូនអតីតពលករមកពីប្រទេសថៃ អាចទាក់ទងរកការងារតាមរយៈមន្ទីរការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកំពង់ស្ពឺបាន ។

​ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តចំបក់ជើងភ្នំ ស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាអតីតនាយករដ្ឋមន្ត្រី បន្តមកអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺខិតខំធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានសុខសន្តិភាព ពលរដ្ឋរស់នៅដោយភាពសុខសាន្ត ក៏ដូចជាប្រឹងប្រែងទាក់ទាញ អ្នកវិនិយោគក្រៅប្រទេស មកធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតជាឱកាសការងារដល់ពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិជាដើម ។

ឯកឧត្តមបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នោះហើយ ទើបធ្វើឲ្យមានទំនុកចិត្ត មានក្រុមហ៊ុនបរទេសជាច្រើន មកវិនិយោគនៅកម្ពុជា ដែលមានបង្កើនជារោងចក្រសហគ្រាស ដើម្បីផលិតផលិតផលនាំចេញ ដោយឡែកនៅខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសបង្កើតឡើងចំនួន ១ ៥៩៩កន្លែង និងបានផ្ដល់ការងារដល់កម្មករ និយោជិកជាង ៣០ម៉ឺននាក់ នេះមិនគិតដល់វិស័យក្រៅប្រព័ន្ធជាច្រើនទៀត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ទន្ទឹមនឹងការរីកចម្រើនលើវិស័យនេះ ក៏អំពាវនាវទៅសិស្សនិស្សិត ដែលទើបបញ្ចប់ការសិក្សា ឬប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ គឺអាចទាក់ទងជាមួយមន្ទីរការងារខេត្ត ដើម្បីទទួលបានឱកាសការងារ នៅតាមបណ្តារោងចក្រ សហគ្រាសបាន ព្រោះបច្ចុប្បន្ននៅខ្វះកម្មករ និយោជិកជាង ១ម៉ឺននាក់ទៀត ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានរំលេចនូវសមិទ្ធផលជា​ច្រើនទៀត ដែលខេត្តកំពង់ស្ពឺទទួលបានជាបន្តបន្ទាប់ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា សម្រេចសមិទ្ធផលធំៗជាច្រើនរួមមាន៖ ការស្តារសន្តិសុខនិងស្ថិរភាព នយោបាយ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ស្ពាន), ការបើកសាលារៀននិងមន្ទីរពេទ្យឡើងវិញ, ការអភិរក្សវប្បធម៌(អង្គរវត្ត, របាំ,ល្ខោន) ជំនឿសាសនា (វត្តអារាម) និងការលើកកម្ពស់សេដ្ឋកិច្ចតាមរយៈ វិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មកាត់ដេរ ។

ចំពោះវិស័យពុទ្ធចក្រនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រធិបតេយ្យ សមិទ្ធផលដែលមានទាំងអស់ត្រូវបានបំផ្លាញ វត្តអារាមត្រូវបានបំប្លែងជាឃ្លាំងដាក់ស្រូវ មន្ទីរឃុំឃាំង ឬបំផ្លាញចោល ព្រះសង្ឃត្រូវបានបង្ខំឱ្យសឹក ឬសម្លាប់ចោល ហើយក្រោយប្រទេសជាតិ មានស្ថិរភាពនយោបាយឡើងវិញ សមិទ្ធផលធំៗត្រូវបានលេចរូបរាងឡើងទូទាំងប្រទេស ពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកាន់ជំនឿសាសនា ហើយសមិទ្ធផលអារាមសាសនា ក៏បានកើតមាននៅពាសពេញប្រទេស ។ ជាក់ស្ដែងព្រះវិហារថ្មី រួមនិងសមិទ្ធផលនានា នៅក្នុងវត្តចំបក់ជើងភ្នំ ដែលកសាងឡើងអស់ទឹកប្រាក់ប្រមាណជាង ៥៤ម៉ឺនដុល្លារដែលបានកាត់ឬសសីមា និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជាចំណងដៃ ចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទសម្រាប់បូជា គោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា ៕

 អត្ថបទ៖ បាន សុខរិទ្ធិ




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm