ទូរទស្សន៍ NTV បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសទួរគី ត្រូវបានកោះអញ្ជើញទៅក្រសួងការបរទេសទួរគី ទាក់ទងនឹងការវាយប្រហារដោយមីស៊ីលមួយផ្សេងទៀតលើទឹកដីរបស់ខ្លួនពីអ៊ីរ៉ង់។

ប្រភពទាំងនោះ បាននិយាយថា៖«ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងអង់ការ៉ា ត្រូវបានកោះអញ្ជើញទៅក្រសួងការបរទេស ដើម្បីពន្យល់អំពីឧប្បត្តិហេតុដែលមីស៊ីលបាលីស្ទីកមួយគ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅប្រទេសទួរគីពីទឹកដីអ៊ីរ៉ង់»។
នាពេលព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិទួរបានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយចូលទៅក្នុងដែនអាកាសទួរគី។ មីស៊ីលនោះ ត្រូវបានបំផ្លាញដោយប្រព័ន្ធប្រឆាំងមីស៊ីលនិងការពារដែនអាកាសរបស់អង្គការណាតូ ដែលដាក់ពង្រាយនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ កម្ទេចកម្ទីមួយចំនួនពីគ្រាប់រំសេវបានធ្លាក់ទៅលើដីទំនេរនៅក្នុងទីក្រុង Gaziantep ដោយពុំបានបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសនោះទេ៕
