អារ៉ាប៊ីសាអ៊ូឌីត និងហ្ស៊កដានី បានថ្កោលទោសចំពោះការវាយប្រហារដោយយានដ្រូនដែលកំណត់គោលដៅលើស្ថានកុងស៊ុលរបស់អេមីរ៉ាតអារ៉ាប់រួមប្រចាំទីក្រុង Irbil ប្រទេសអ៊ីរ៉ាក់។
អារ៉ាប់រួមក៏បានចេញសេចក្តីថ្លែងការណ៍មុននេះ ដោយបានថ្កោលទោសការវាយប្រហារនេះ។
សេវាប្រឆាំងភេរវកម្មនៅតំបន់ឃើដឌីស្តង់អ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ចំនួន បីគ្រឿង នៅក្នុងទីក្រុង Irbil ដោយបំណែកយានដ្រូនមួយគ្រឿង បានធ្លាក់នៅជិតស្ថានកុងស៊ុលរបស់អេមីរ៉ាតអារ៉ាប់រួម។

សេវានេះ បានបញ្ជាក់ថា ពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយតាមរយៈក្រសួងការបរទេសរបស់ខ្លួន អារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសដាច់អហង្ការ ចំពោះការកំណត់គោលដៅស្ថានកុងស៊ុលរបស់អារ៉ាប់រួមប្រចាំទីក្រុង Irbil ប្រទេសអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្ស៊កដានី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «ការគោរពច្បាប់អន្តរជាតិ និងការប្រកាន់ខ្ជាប់នូវអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ និងអនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ទំនងការទូត»៕
