ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញសញ្ញាថារដ្ឋបាលរបស់លោកនៅតែបន្តការផ្តួលរំលំរដ្ឋាភិបាលនៅក្នុងប្រទេសគុយបា ទោះបីជាសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានចូលដល់សប្តាហ៍ទីពីរក៏ដោយ។ លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅតែផ្តោតលើប្រទេសគុយបា ជាកន្លែងដែលផែនការរបស់សេតវិមាន អាចរួមបញ្ចូល ឬមិនរួមបញ្ចូល «ការចូលកាន់កាប់ដោយភាពស្រុះស្រួល»នៅកោះនេះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកប្រធានាធិបតី បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋ Florida ថា លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កំពុង «ដោះស្រាយ» ជាមួយប្រទេសគុយបា។ «លោកកំពុងដោះស្រាយ ជាមួយប្រទេសនេះ ហើយវាអាចជាការចូលកាន់កាប់ដោយភាពស្រុះស្រួល និងមិនអាចស្រុះស្រួលគ្នា។ លោក Trump បាននិយាយថា វាមិនសំខាន់ទេ ព្រោះពួកគេពិតជាត្រូវដួលរលំ ពួកគេគ្មានថាមពល និងគ្មានថវិកាទេ» ដូច្នេះពួកគេនឹងព្រមព្រៀង ។
ប្រទេសគុយបា បាននិងកំពុងទប់ទល់ជាមួយនឹងវិបត្តិថាមពលចាប់តាំងពីខែមករាមក នៅពេលដែលកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងបានបញ្ឈប់ការនាំចេញប្រេងឥន្ធនៈពីទីក្រុង Caracas ទៅកាន់ទីក្រុងឡាហាវ៉ាន ដោយកាត់ផ្តាច់ប្រទេសគុយបា ពីសម្ព័ន្ធមិត្តមួយនេះក្នុងចំណោមសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន និងជាប្រភពប្រេងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសគុយបា។ មន្ត្រីសេតវិមានបានលើកឡើងថា ប្រទេសគុយបា កំពុងប្រឈមនឹងការដួលរលំសេដ្ឋកិច្ច ហើយរដ្ឋាភិបាលរបស់ប្រទេសនេះបានត្រៀមខ្លួនដើម្បីចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។
