នៅព្រឹកថ្ងៃអង្គារនេះ ក្រុម Kataib Imam Ali គាំទ្រដោយអ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយក្រុម PMF និយាយថា សមាជិក ៤រូបរបស់ពួកគេ ត្រូវបានសម្លាប់ និងសមាជិក ១២នាក់ផ្សេងទៀត បានរងរបួស នៅតំបន់ភាគខាងជើងអ៊ីរ៉ាក់ ដោយពួកគេដាក់ការស្តីបន្ទោសលើការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក ៕
រដ្ឋាភិបាលអ៊ីរ៉ាក់និយាយថា នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និយាយប្រាប់រដ្ឋមន្រ្តីការបរទេសសហដ្ឋអាមេរិកលោក Marco Rubio ថា ប្រទេសរបស់លោកមិនគួរប្រើប្រាស់ជាកន្លែងបាញ់ប្រហារនៅក្នុងសង្រ្គាមមជ្ឈិមបូព៌ានោះទេ ។
ការលើកឡើងបែបនេះ បានកើតមានឡើង ស្របពេលដែលការវាយប្រហារជាច្រើន ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសអ៊ីរ៉ាក់នាថ្ងៃអង្គារនេះ រួមទាំងការវាយប្រហារគោលដៅកងកម្លាំង PMF ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយនៅថ្ងៃអង្គារនេះថា ពួកគេបានវាយប្រហារត្រូវមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅតំបន់ឃឺដអ៊ីរ៉ាក់ ។
ពួកគេបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ទីស្នាក់ការកណ្តាលរបស់កងទ័ពឈ្លានពានអាមេរិក ស្ថិតក្នុងមូលដ្ឋានអាកាស Al-Harir របស់ក្រុមឃឺដ ក្លាយជាគោលដៅវាយប្រហាររបស់មីស៊ីល ៥គ្រាប់ ៕