បាល់ទាត់៖ ខ្សែបម្រើព័រទុយហ្កាល់ Bruno Fernandes ត្រូវបានគេដឹងថា បានព្រមព្រៀងក្នុងការចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយក្រុមបិសាចក្រហម Manchester United ប្រាំឆ្នាំ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះនៅសល់បីឆ្នាំទៀតទើបផុតសុពលភាពកិច្ចសន្យាចាស់។

យ៉ាងណាក្តីតាំងពីមកដល់ដំបូងក្នុងតំលៃ ៤៧លានផោនពី Sporting Lisbon នៅឆ្នាំ២០២០ Bruno Fernandes បានក្លាយជាកីឡាករសំខាន់របស់ក្រុមបិសាចក្រហមដែលមិនអាចខ្វះបាន។ ការប្រកាសផ្លូវការពីការចុះហត្ថលេខាលើកិច្ចសន្យាថ្មីត្រូវបានគេរំពឹងថា នឹងធ្វើឡើងសប្តាហ៍ក្រោយបន្ទាប់ពីបញ្ចប់បេសកកម្មជាមួយក្រុមជំរើសជាតិព័រទុយហ្កាល់ក្នុងការប្រកួត Play-Off៕
អត្ថបទ៖នាង សុភាវុធ