នៅក្នុងសុន្ទរកថាចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍គូវ៉ែតកាលពីថ្ងៃចន្ទ ព្រះចៅមហាម៉ាត់គូវ៉ែត ព្រះអង្គម្ចាស់ Sheikh Meshal Al-Ahmad Al-Jaber Al-Sabah មានព្រះបន្ទូលថា ប្រទេសរបស់ទ្រង់បានក្លាយជាកម្មវត្ថុនៃការវាយប្រហារដ៏ឃោឃៅពីប្រទេសជិតខាងមូស្លីមដែលខ្លួនចាត់ទុកថាជាមិត្ត ។
ព្រះអង្គមានបន្ទូលថា គូវ៉ែតមិនអនុញ្ញាតឲ្យទឹកដីរបស់ខ្លួន ដែនអាកាស ឬតំបន់ឆ្នេរត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងប្រទេសមួយនោះទេ ហើយសូមបញ្ជាក់ពីសិទ្ធិស្វ័យការពារខ្លួនរបស់គូវ៉ែត ក្រោមច្បាប់អន្តរជាតិ ។

កាលពីព្រឹកថ្ងៃចន្ទ ពិធីបុណ្យសពត្រូវបានរៀបចំឡើងសម្រាប់មន្រ្តីគូវ៉ែត ២នាក់ ដែលត្រូវបានសម្លាប់ អំឡុងជម្លោះក្នុងតំបន់កំពុងបន្ត ។ ក្រោយមកមន្រ្តី ២រូបនោះ ត្រូវបាននាំយកទៅបញ្ចុះ ។
ក្រសួងមហាផ្ទៃគូវ៉ែត និយាយកាលពីថ្ងៃអាទិត្យថា មន្រ្តីរបស់ខ្លួន ២នាក់ ត្រូវបានសម្លាប់ អំឡុងពេលបំពេញតួនាទី ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេពុំបានផ្តល់មូលហេតុនៃការស្លាប់របស់មន្រ្តី ២រូបនោះឡើយ ប៉ុន្តែគូវ៉ែត បានបាញ់ស្កាត់យានដ្រូន និងមីស៊ីល ដែលបាញ់ចេញពីអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ៕
