រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញលោក Manuel Albares និយាយនៅថ្ងៃអង្គារនេះថា យន្តហោះដឹកពលរដ្ឋអេស្ប៉ាញ ២៣៣នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍ពីតំបន់មជ្ឈិមបូព៌ា បានចុះចតនៅមូលដ្ឋានទ័ព Torrejon de Ardoz ។
លោក Albares និយាយកាលពីសប្តាហ៍មុនថា ពលរដ្ឋអេស្ប៉ាញប្រហេល ៣ម៉ឺននាក់ កំពុងរស់នៅ ឬធ្វើដំណើរនៅតំបន់មជ្ឈិមបូព៌ា ។ ការជម្លៀសខ្លួនដែលសម្របសម្រួលជាកងទ័ពអាកាសនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែមីនា ។
សូមបញ្ជាក់ថា ការធ្វើចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម បន្តអវត្តមាននៅទូទាំងតំបន់ភាគច្រើន នៅមជ្ឈិមបូព៌ា ក្នុងនោះមជ្ឈមណ្ឌលឈូងសមុទ្រសំខាន់ៗ រួមទាំងនៅទីក្រុង Dubai ដែលជាអាកាសយានដ្ឋានដ៏មមាញឹកជាងគេបំផុតរបស់ពិភពលោក សម្រាប់អ្នកដំណើរអន្តរជាតិ បានបិទភាគច្រើន រយៈពេល ៥ថ្ងៃជាប់ៗគ្នា ដែលជាការបង្អាក់ការធ្វើដំណើរធំបំផុត ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 ៕