តម្លៃថាមពលហក់ឡើងខ្ពស់បណ្តាលមកពីសង្រ្គាសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក បង្កើនភាពតានតឹងបន្ថែមទៀតលើអ្នកប្រើប្រាស់ នៅពេលដែលការចំណាយច្រើនលើការរស់នៅប្រចាំថ្ងៃ បានក្លាយជាក្តីបារម្ភចម្បាងរបស់ពួកគេរួចទៅហើយ ។

តម្លៃប្រេងឆៅ បានកើនឡើងពីប្រហែល ៦៧ដុល្លារ ក្នុង ១បារ៉ែល មុនសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ជិត ៩៧ដុល្លារ ក្នុង ១បារ៉ែល កាលពីថ្ងៃចន្ទ ស្របពេលដែលជម្លោះ បានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្ម និងការដឹកជញ្ជូននៅតំបន់មួយក្នុងចំណោមតំបន់សម្បូរថាមពលបំផុតនៅលើផែនដី ។ ប្រេងបានឡើងថ្លៃបណ្តោះអាសន្ន ១០០ដុល្លារ ក្នុង ១បារ៉ែល កាលពីថ្ងៃអាទិត្យ មុនពេលវាធ្លាក់ចុះបន្តិចមកវិញ ។
អ្នកស្រី Alma Newell វ័យ ៥២ឆ្នាំ ដែលជាពលរដ្ឋមួយរូបរស់នៅទីក្រុងតំបន់ឆ្នេរ Goleta រដ្ឋ California សហរដ្ឋអាមេរិក និយាយថា ច្បាស់ណាស់ថា អ្នកស្រីព្រួយបារម្ភចំពោះការកើនឡើងតម្លៃប្រេងនៅតាមស្ថានីយប្រេង ។
អ្នកស្រីបន្តថា អ្នកស្រី ពុំបានទៅធ្វើការនោះទេ ដោយសារតែមានរបួសស្មា ហើយអ្នកស្រីខកចិត្ត និងព្រួយបារម្ភថា ការកើនឡើងការចាយវាយ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ថវិកាមានដែនកំណត់របស់អ្នកស្រីរួចទៅហើយ ៕
