របាយការណ៍៖ របងបេតុងមានចំណែកធំក្នុងឧបទ្ទវហេតុយន្តហោះឆ្នាំ២០២៤ នៅកូរ៉េខាងត្បូង សង់ដោយសន្សំប្រាក់

2026/03/11 03:27:48 am        38


សវនកររដ្ឋ បាននិយាយនៅថ្ងៃអង្គារ (ទី១០ ខែមីនា ឆ្នាំ២០២៦) នេះថា របងបេតុងដែលត្រូវបានចាត់ទុកថា មានចំណែកធំ ចំពោះឧបទ្ទវហេតុយន្តហោះនៅប្រទេសកូរ៉េខាងត្បូង ដែលបានបណ្ដាលឲ្យមនុស្ស ១៧៩នាក់សា្លប់ កាលពីខែធ្នូ ឆ្នាំ២០២៤ ត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយការចំណាយ។

ជើងហោះហើរលេខ ២២១៦ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air កំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង ក្រោយធ្វើដំណើរពីថៃ ដែលនៅពេលនោះវាបានបុកហ្វូងសត្វស្លាប ហើយត្រូវបានបង្ខំចុះចតតាមនីតិវិធីគ្រាអាសន្នដោយមិនទម្លាក់កង់។

បើទោះបីជាអ្នកបើកយន្តហោះបានគ្រប់គ្រងទម្លាក់យន្តហោះដល់ដី ហើយរអិលតាមបណ្តោយផ្លូវរត់ក៏ដោយ ក៏យន្តហោះបានផ្ទុះឆេះជាដុំភ្លើងឡើង បន្ទាប់ពីបានបុកជាមួយរចនាសម្ព័ន្ធបេតុងដែលកប់នៅក្នុងដីនៅចុងផ្លូវរត់ ជាឧបទ្ទវហេតុដែលបានឆក់យកជីវិតមនុស្ស ១៧៩នាក់នៅលើយន្តហោះ។ មានតែអ្នកបម្រើលើយន្តហោះ ២នាក់នៅផ្នែកកន្ទុយយន្តហោះប៉ុណ្ណោះដែលរួចជីវិតពីសោកនាដកម្ម។

លទ្ធផលសិក្សាធ្វើត្រាប់តាមផ្ដល់មូលនិធិដោយរដ្ឋាភិបាល ដែលបានចេញកាលពីដើមឆ្នាំនេះ បានរកឃើញថា អ្នកដំណើរទាំងអស់ នឹងនៅរស់រានមានជីវិត ប្រសិនបើមិនមានរចនាសម្ព័ន្ធបេតុងដែលគាំទ្រដល់ឧបករណ៍កំណត់ទីតាំង ជាប្រព័ន្ធអង់តែនស្ទង់មើលទិសដែលជួយដល់យន្តហោះ ក្នុងអំឡុងពេលចុះចត។

ហើយក្រុមប្រឹក្សាភិបាលសវនកម្ម និងអធិការកិច្ច បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា រចនាសម្ព័ន្ធបេតុង ត្រូវបានសាងសង់ដោយក្រសួងដឹកជញ្ជូន ខណៈដែលវា «មានការស្វែងរកការកាត់បន្ថយចំណាយ»។ របាយការណ៍នេះបានឲ្យដឹងថា ដីដែលផ្លូវរត់ និងតំបន់សុវត្ថិភាពចុងផ្លូវរត់របស់អាកាសយានដ្ឋាន Muan ត្រូវបានសាងសង់ឡើងមានលក្ខណៈជម្រាល។

របាយការណ៍សវនកម្ម បានបន្ថែមថា ជំនួសឲ្យការធ្វើឲ្យដីរាបស្មើ ដែលនឹងតម្រូវឲ្យមានការលើកដីថែមយ៉ាងច្រើន និងការចំណាយខ្ពស់ មន្ត្រីទាំងនោះបានជ្រើសរើសដំឡើងឧបករណ៍កំណត់ទីតាំង នៅលើរចនាសម្ព័ន្ធបេតុងដែលខ្ពស់ជាងផ្លូវរត់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm