ក្រសួងសាធារណការ លក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបានថវិកាជាង៧០លានដុល្លារ

2022/03/25 05:31:30 pm        1.4 K

ភ្នំពេញ ៖ សម្រាប់លេខចុះបញ្ជីពិសេស ចាប់តំាងឆ្នាំ២០១៦ និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់តំាងពីឆ្នាំ២០២០ រហូតមកដល់ពេលនេះ គឺក្រសួងលក់បានថវិកាចូលរដ្ឋប្រមាណជាង៧០លានដុល្លារ។

បញ្ជាក់ប្រាប់បាយ័នព្រឹកនេះតាមទូរស័ព្ទ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានប្រាប់ថា លេខចុះបញ្ជីពិសេសនេះ គិតចាប់រាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈឆ្នាំ២០២២ ហើយលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតចាប់រាប់ពីខែមករាឆ្នាំ២០២០ ដែលសរុបលេខពិសេសទំាងពីរទទួលបានចំណូលចូលរដ្ឋសរុបគិតជាដុល្លារមានប្រមាណជាង៧០ដុល្លារអាមេរិក។ លោកជំទាវបន្តថា ចំពោះចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នៅក្នុងឆ្នាំ២០២១កន្លងទៅ បានកើនឡើងប្រាក់ចំណូលប្រមាណ៩% បើធៀបនឹងឆ្នាំ ហើយមកដល់ពេលនេះ ក្រសួងសាធារណការ មានវេបសាយមួយ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ចូលមើលព័ត៌មានជុំវិញការលក់លេខចុះបញ្ជីពិសេសនៅឆ្នាំ២០១៦ និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនបាន ដោយគ្រាន់តែវាយពាក្យ vehicle.mpwt.gov.kh/ នឹងទទួលបានព័ត៌មានស្រាប់ ហើយក៏មានទីតំាងមួយចំនួនទៀតដូចជានៅក្រសួងសាធារណការ នៅ Aeon1, Aeon2, នៅខេត្តព្រះសីហនុ និងនៅកន្លែងជាច្រើនទៀត ក្នុងនោះក្រសួងបានជ្រើសរើស ក្រុមហ៊ុនគោលដៅចំនួន១៤ក្រុមហ៊ុនដើម្បីជំរុញការលក់លេខពិសេសផ្ទាល់ខ្លួនក្នុងតម្លៃឯកភាពព្រមព្រៀង ជាមួយមួយការពិនិត្យលើបញ្ជីឈ្មោះម៉ាកកម្មសិទ្ធិបញ្ញាដែលទទួលបានពីក្រសួងពាណិជ្ជកម្ម មានជាង៦ម៉ឺនលេខ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ និងការសហការរវាងអនុគណៈកម្មការបច្ចេកទេសរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធគោលការណ៍ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខទាំងឡាយណាដែលមានតួរលេខ១៦៨ និងការកែសម្រួលអត្រារូបមន្តដែលទើបបង្កើតថ្មីចំនួនជាង៦០០រូបមន្ត រួមនឹងបញ្ជីឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មផងដែរ។

​គួរបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងបានលក់លេខចុះបញ្ជីពិសេសមានចំនួន១៩១ពាន់៧៩៥លេខ និងលក់បានចុះបញ្ជីពិសេសផ្ទាល់ខ្លួនចំនួន ១០១៨៥លេខ(មួយម៉ឺន១៨៥) ហើយលេខដែលថ្លៃបំផុត មានរហូតដល់ជាង៨០០លានរៀល ដែលគិតជាដុល្លារជាង២០ម៉ឺនដុល្លារត្រឹមតែមួយលេខ និងលេខដែលថោកបំផុត មានជាង២លានរៀល៕ អត្ថបទ ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm