ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្សបាន ២៧២ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ៤០០នាក់ និងរំដោះជនរងគ្រោះជិត ១ពាន់នាក់

2026/03/11 04:02:37 pm        219

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​បានធ្វើការបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ២៧២​ករណី ​ឃាត់ខ្លួនជនសង្ស័យជាង ៤០០នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួនជិត ១ពាន់នាក់។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងប្រាប់ BTV នៅរសៀលថ្ងៃទី១០ ខែមីនា នេះថា ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាន​ធ្វើ​ការ​បង្ក្រាប​ករណីជួញដូរមនុស្ស បានសរុប ២៧២ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន ១៩៨​ករណី ​កើន ៧៤ករណី) ស្មើនឹង ៣៧,៣៧% ចែកចេញជា ៖ ករណីអំពើជួញ​ដូរ​មនុស្ស​បង្ក្រាប​បាន ​១២៨ករណី (ធៀបនឹងឆ្នាំ២០២៤ ចំនួន៥៣ករណី កើន៧៥ករណី) និងឃាត់ខ្លួនជនសង្ស័យ ២០៩នាក់ (ស្រី ១៥នាក់) ជន​បរទេស ១៧នាក់ (ចិន១៣នាក់ ថៃ០៤នាក់)។ សង្គ្រោះជនរងគ្រោះ ៦០៩នាក់ (ស្រី២៤៧​នាក់) និងមានអាយុក្រោម១៥ឆ្នាំ ២៧នាក់ (ស្រី១០នាក់) និងអាយុ១៥- ១៧ឆ្នាំ ៣៣នាក់ (ស្រី​១៤នាក់) អាយុ១៨ឆ្នាំឡើង ៥៤៩នាក់ (ស្រី២២៣នាក់) ដែលត្រូវ​បាន​បញ្ជូន​ទៅ​សង្គម​កិច្ច ៦៣នាក់ ដើម្បីផ្តល់កិច្ចគាំពារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៣០នាក់ និងគ្រួសារ ៥១៦​នាក់​។

លោកជំទាវបានបន្តថា ករណីអំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបាន ១៤៤ករណី បើប្រៀបធៀបទៅនិងឆ្នាំ២០២៤ ថយចុះ ១ករណី បានឃាត់ខ្លួនជនសង្ស័យ ២០១នាក់ (ស្រី ៣៨នាក់) ហើយមានជនបរទេស២៦នាក់ ផងដែរ។ សង្គ្រោះជនរងគ្រោះ ៣៨៥នាក់ (ស្រី៣៧៧នាក់) មានអាយុក្រោម១៥ឆ្នាំ ១២២នាក់ (ស្រី១២១នាក់) , អាយុ១៥-១៧ឆ្នាំ មាន១៣៧នាក់ស្រី និងអាយុ១៨ឆ្នាំឡើង ១២៦នាក់ (ស្រី១១៩នាក់)៕

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        45
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm