ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញក្រុមឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ២ក្រុមល្ងាចនេះ

2026/03/11 04:38:18 pm        135

ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹង​ធ្វើ​ការប្រកួតកាត់សេចក្ដីវគ្គ ៨ក្រុមចុងក្រោយ-ជើងទី២ ចំនួន ២ប្រកួត នៅល្ងាចថ្ងៃទី១១ ខែ​មីនា ​ឆ្នាំ២០២៦ នេះ រវាងក្រុមបឹងកេត ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមវិសាខា ត្រូវ​ជួប​ណាហ្គាវើលដ៏ ដើម្បីកំណត់ក្រុមត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្រាប់​ក្រុមបឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុមលោក ភា សុភ័ក្ដ្រា​ វិញម្ដង បន្ទាប់ពីយកឈ្នះ ២-០ កាលពីជើងទី១ នៅកីឡដ្ឋានស្ដាតចាស់ ។ រីឯវិសាខា នឹង​ត្រូវ​បើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ ក្រោយបញ្ចប់ការប្រកួតដ៏តានតឹង កាលពីជើងទី១ ជា​មួយ​លទ្ធផលស្មើគ្នា ២-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

នេះគឺជា​ការ​ប្រកួតដ៏សំខាន់ សម្រាប់ក្រុមនីមួយៗ ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិសេសក្រុមវិសាខា ដែល​ជា​ក្រុម​កំពុង​ទទួល​បានការចាប់អារម្មណ៍ បន្ទាប់ពីពួកគេបានអស់ឱកាសប្រជែងជើងឯកលីគ ដោយធ្លាក់​ពី​កៅ​អី ​Top-6 មកលេងជាមួយក្រុមខាងក្រោមទាំង ៥ កាលពីថ្មីៗ។ យ៉ាងណាក្រុមនីមួយៗ សុទ្ធ​តែ​ត្រូវ​ការ​ជ័យជម្នះ ដើម្បីឈានទៅប្រជែងជើងឯករៀងៗខ្លួន រួមទាំងក្រុមកងយោធពលខេមរភូមិន្ទ ទោះ​បី​ប៉ុន្មានប្រកួតចុងក្រោយ ពួកគេធ្វើមិនសូវបានល្អ ទាំងក្នុងលីគ និងពានសម្ដេចតេជោ ហ៊ុន សែន នេះក៏ដោយ។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតកាត់សេចក្ដីវគ្គ ៨ក្រុមចុងក្រោយ នៃជើងទី២ ល្ងាចនេះ សម្រាប់​ក្រុម​ទទួលបានជ័យជម្នះសរុបទាំង ២ជើង នឹងត្រូវឈរចាំបេក្ខភាព ២ក្រុមផ្សេងទៀត ដែលគ្រោង​នឹង​ធ្វើការប្រកួតជើងទី២ ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៨ ខែមីនាខាងមុខ រួមមានក្រុម​ព្រះខ័នរាជស្វាយរៀង ជួបគិរីវង់សុខសែនជ័យ និងក្រុមភ្នំពេញក្រោន ជួបក្រុម ISI ដង្កោសែនជ័យ ដ្បិតកាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រៅដី ២-១ ខណៈក្រុមការពារជើងឯកភ្នំពេញក្រោន បានត្រឹមស្មើក្រុមដំរីជ័យ ២-២។ ដូច្នេះចាំមើលតើក្រុមណាខ្លះ នឹងត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ? អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm