អ្នកវិនិយោគចិនមកពីក្រុងប៉េកាំង ទៅស្វែងរកឱកាសវិនិយោគនៅខេត្តកំពង់ស្ពឺ

2026/03/11 05:00:13 pm        99

កំពង់ស្ពឺ៖ ក្រុមអ្នកវិនិយោគមកពីក្រុងប៉េកាំង នៃប្រទេសចិន បានស្វែងរកឱកាសវិនិយោគ និងជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីបានព័ត៌មានបន្ថែម ពីសក្ដានុពលនៃខេត្តមួយនេះ ដែលកំពុងមានកំណើនស្រាប់ ផ្នែករោងចក្រ សហគ្រាស ដែលផលិតផលិតផល នាំចេញទៅក្រៅប្រទេស ហើយស្របជាមួយនេះ វិស័យកសិកម្ម និងទេសចរណ៍ ក៏មានការរីកចម្រើនដែរនោះ ។

 ក្នុងជំនួបជាមួយក្រុមធុរជនប្រទេសចិន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកវិនិយោគិននានា ជាពិសេសអ្នកវិនិយោគិន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគិតមកទល់ពេលនេះ ខេត្តមានអ្នកវិនិយោគិនចិន ប្រមាណជាង៩៥ភាគរយ ។

ប៉ុន្តែយ៉ាងណាក៏ដោយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ទន្ទឹមនឹងការចាប់អារម្មណ៍នេះ មានអ្នកវិនិយោគជាច្រើន បានចាញ់បោកឈ្មួញកណ្តាល ក្នុងការដាក់លុយឱ្យទិញដី រត់ការឯកសារគតិយុត្តផ្សេងៗ ហើយក្រោយទទួលបានលុយកាក់ ឈ្មួញកណ្តាលទាំងនោះ ក៏បានគេចខ្លួនបាត់ ដែលទីបំផុតបន្ទុកទាំងអស់ ត្រូវបានធ្លាក់មកលើអាជ្ញាធរ និងថ្នាក់ដឹកនាំខេត្តជាអ្នកដោះស្រាយ ។

ជាមួយនេះ អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ដើម្បីបញ្ជៀសនូវហានិភ័យនេះ គប្បីអ្នកវិនិយោគិនទាំងអស់ ទំនាក់ទំនង់ដោយផ្ទាល់មករដ្ឋបាលខេត្ត ឬមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានជាក់លាក់ ជុំវិញការដាក់ទុនទីតាំងវិនិយោគ ហើយមួយវិញទៀត ការទំនាក់ទំនងផ្ទាល់មកអាជ្ញាធរ ឬអង្គភាពពាក់ព័ន្ធ គឺមានសុវត្ថិភាពគ្រប់គ្រាន់ ជាពិសេសបានការណែនាំ និងចង្អុលបង្ហាញចំគោលដៅដែលអ្នកវិនិយោគចង់បាន ដោយក្នុងនោះ ក៏បានឱកាសក្នុងការជួយសម្របសម្រួល ជ្រោមជ្រែង និងលើកទឹកចិត្តពីគណៈបញ្ជាការឯកភាពខេត្តដោយផ្ទាល់ ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសចំនួនជិត ១ ៦០០កន្លែង ហើយអាចផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ប្រមាណជាង ៣០ម៉ឺនកន្លែង ហើយកំពុងមានតម្រូវការកម្មករ និយោជិកបន្ថែមជាង ១ម៉ឺននាក់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវគមនាគមន៍ជាដើម ក៏មានការរីកចម្រើន អំណោយផលល្អ ដល់ការដឹកជញ្ជូនផលិតផល ទៅកាន់កំពង់ផែរខេត្តព្រះសីហនុ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm